ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណី​ រំលោភសេពសន្ថវៈបានសម្រេច

412
views

​ភ្នំពញ​ ៖​ ប៉ូលិស ប៉ុស្តិ៍រដ្ឋបាលអូរបែក្អមបាន ឃាត់ខ្លួនម្នាក់ក្នុង ករណីរំលោភសេពសន្ថវៈ បានសម្រេចនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនៅថ្ងៃទី១៩ កុម្ភៈ ២០១៨ វេលាម៉ោង ០៣ ទៀបភ្លឺ។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ដា រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិដំណាក់ហ្លួង ឃុំព្រថ្នង់ ស្រុកទឹកឈូ ខេត្តកំពត (គ្មានសារធាតុញៀន)​។

​ចំណែកជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ថ. ស.ម. ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាងរាត្រីពន្លឺថ្មី ​ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​។

​ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស៊ីស្រវឹង រួចជនរងគ្រោះបានឡើងទៅដេកនៅជាន់ឡៅតឿខាងលើ ដោយបើកទ្វារចូលដេកក្នុងបន្ទប់​។ ស្រាប់តែជនសង្ស័យបានឡើងតាមពីក្រោយជនរងគ្រោះ រួចចាប់ជនរងគ្រោះផ្តួលទៅលើគ្រែពូក។

​ភ្លាមនោះជនសង្ស័យឡើងសង្កាត់ពីលើជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពដោះសម្លៀកបំពាក់របស់ជនរងគ្រោះចេញពីខ្លួន បន្ទាប់មកជនសង្ស័យ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច​។

​ពេលនោះជនរងគ្រោះបានទូរស័ព្ទទៅហៅមិត្តភក្តិ​របស់ខ្លួនឱ្យមកជួយ ដោយមានភាពភ័យខ្លាចជនសង្ស័យបានផ្លោះរបងរត់ចេញទៅបាត់​។ រហូតដល់ម៉ោង០៩​ ជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម​។

​លុះដល់ម៉ោង ១ រសៀល ជនសង្ស័យបានត្រឡប់មកផ្ទះរបស់ជនរងគ្រោះវិញ ក៏ត្រូវបានជនរងគ្រោះនឹងមិត្តភក្តិ​រួមជាមួយក្រុមគ្រួសារ នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរតែម្តង​។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕

 

 

Leave a comment