ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

249
views

ប៉ោយប៉ែត៖ បន្ទាប់ពីទទួលបានបទពិសោធន៍ថ្មីនៃការប្រកួតបាលទាត់ហ្វូតសាលដ៏អស្ចារ្យ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយមាន៥០ក្រុមចូលរួមនោះ គឺពិតជាស្វិតស្វាញ និងជក់ចិត្តបំផុតសម្រាប់អ្នករស់នៅទឹកដីជាយដែននេះ។

អ្វីដែលធ្វើឲ្យអ្នកក្រុងប៉ោយប៉ែតកាន់តែរំភើបនោះគឺ ​ការ​ប្រគំ​តន្ត្រី​យក្ស Tiger Street Football Festival​​​ 2018 ជា​មួយឆាកតន្រ្តីពោរពេញទៅដោយគំនិតច្នៃប្រឌិតបែបកុងតឺន័រ ផ្ទាំង LED និងភ្លើងព៌ណដ៏ស្រស់ស្អាត បានទាក់ទាញទស្សនិកជនឲ្យមកទស្សនាយ៉ាងច្រើនកុះករ ពេញទីលានផ្សារាត្រីជិតសណ្ឋាគារផ្កាយ៥ក្រុងប៉ោយប៉ែត។

មិនតែប៉ុណ្ណោះ ភាពពុះកញ្ជ្រោលនៃការគាំទ្ររបស់បងប្អូនក្រោយការបង្ហាញវត្ត​មានរបស់តារាចម្រៀង​ជួរមុខ​ល្បី​ៗ​ដូចជា កញ្ញា ឳក សុគន្ធកញ្ញា លោក Zono លោក ​ណុប បាយ៉ារឹទ្ធ លោក Step ​និង កញ្ញា ​រ៉េត ស៊ូហ្សាណា។ លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2018។

សូមជម្រាបថា បទពិសោធន៍ដ៏អស្ចារ្យនៃការប្រកួតបាល់ទាត់ និងការប្រគំតន្រី្ត Tiger Street Football Festival​​​ 2018 នេះនឹងបន្តដំណើរទៅចែកជូនបងប្អូនដែលរស់នៅទឹកដីខេត្តកំពង់ចាម នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ខាងមុខនេះ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger​ Street​ Football​ Festival​ ២០១៨​ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

Leave a comment