អតីត​គ្រូបង្រៀន​ភាសា​ចិនម្នាក់ ខ្យល់គរធ្លាក់ពីលើកៅអីស្លាប់

241
views

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់នៅអង្គុយលើកៅអីសុខៗ​ ស្រាប់តែធ្លាក់ពីលើកៅអីស្លាប់​ គឺជា​ជនអនាថា មាន​វ័យ​ប្រមាណ​ជាង ៥០ គ្មាន​ទី លំនៅ​មិន​ពិតប្រាកដ ដើរ​ដេក​តាម​សំយ៉ាបផ្ទះ​របស់​អ្នក​ដ​ទៃនៅ​ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ម្តុំ​ផ្សារ​អូ​រឫស្សី សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

​សាក្សីនិយាយថា នៅ​ថ្ងៃកើតហេតុ​ស្ត្រី​រងគ្រោះ បាន​អ​ង្កុ​យ​លើ​កៅអី ក៏​ស្រាប់តែ​ខ្យល់គរ ធ្លាក់​ពីលើ​កៅអី សា្ល​ប់​តែម្តង។

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់ បាន​អះអាងថា សព​ស្ត្រី​រងគ្រោះ គឺជា​អតីត​គ្រូបង្រៀន​ភាសា​ចិន ហើយ​ត្រូវបាន​ឈប់​ឲ្យ​រស់នៅ​ទីនោះ ទើប​ស្ត្រី​រូបនោះ​ដើរ​ត្រាចចរ គ្មាន​គោលដៅ រស់នៅ​តាម​សំ​យ៉ាប​ផ្ទះ​អ្នក​ដ​ទៃ និង​គ្មាន​សាច់ញាតិ​ទៀតផង។

​សព​ស្ត្រី​រងគ្រោះដែលជា​អតីត​គ្រូបង្រៀន​ភាសា​ចិន សមាគម​ចិនបាន​យកទៅ​តម្កល់​ធ្វើបុណ្យតាមប្រពៃណី​៕

 

Leave a comment