លោក ដួង វិរៈសិទ្ធ បង្ហាញសមត្ថភាពមិនគួឲ្យជឿនៅលើឆាកតន្រី្ត Tiger Street Football Festival 2018

134
views

កំពង់ចាម៖ បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្តនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ចាម ក៏ទទួលបាននូវភាពសប្បាយរីករាយពីការប្រគំតន្រ្តី Tiger Street Football Festival 2018 ជាមួយនឹងឆាកបែបកុងធើន័រ និងវត្តមានតារាចម្រៀងល្បីៗជាច្រើនរូប។ ជាពិសេសលោក ដួង វិរៈសិទ្ធ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយដែលបងប្អូនអ្នកគាំទ្រនឹកស្មានមិនដល់។

អ្វីដែលធ្វើឲ្យបងប្អូននៅខេត្តកំពង់ចាមចាប់អារម្មណ៍ខ្លាំងនោះនៅពេលលោក ដួង វិរៈសិទ្ធ ដើរចេញមកមានស្ពាយហ្គីតាសូឡូមកជាមួយ។ មិនតែប៉ុណ្ណោះ លោកបានបកស្រាយបទចម្រៀងបណ្តើរ និងលេងហ្គីតាបណ្តើរ។ ហើយមើលទៅតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បង្ហាញភាពប៉ិនប្រសព្វក្នុងការលេងហ្គីតាហាក់បីដូចជាអ្នកលេងអាជីពអញ្ចឹង។

សូមបញ្ជាក់ថា សម្រាប់រត្តមានរបស់លោក ដួង វិរៈសិទ្ធ ចំនួន៥បទ គឺច្រៀងជាមួយនឹងការលេងហ្គីតាទាំងអស់ ខណៈដែលការប្រគំតន្រ្តី Tiger Street Football Festival 2018 ប្រចាំមណ្ឌលកំពង់ចាមនេះ ក៏មានវត្តមាន កញ្ញា ពេជ្យ សោភា កញ្ញា ទេព បូព្រឹក្ស លោក G-Devid លោក ឃុន វត្ថា ហើយមានការផ្សាយផ្ទាល់ពីសា្ថនីយ៍ទូរទស្សន៍រស្មីហង្សមាសផងដែរ។

ចំពោះសកម្មភាពផ្សេងៗនៃការប្រគំតន្រ្តី Tiger street Football Festival 2018  ​ នៅខេត្តកំពង់ចាម សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​        សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

Leave a comment