ម្ចាស់ហាងទូរស័ព្ទជាច្រើននិយាយថាស្មាតហ្វូន OPPOមានការពេញនិយមខ្លាំងពីសំណាក់យុវវ័យ

111
views

បន្ទាប់ពីជោគជ័យខ្លាំងជាមួយនឹងទូរស័ព្ទស៊េរីថ្មីជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាមក​ ក្រុមហ៊ុន OPPO ​ទទួលបានដៃគូសហការកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មិនថានៅក្រុងភ្នំពេញ​ និងតាមបណ្តាខេត្តផ្សេងៗ​។​

គេសង្កេតឃើញថាមានហាងទូរស័ព្ទជាច្រើនដែលផ្ទាំងបៃតងហើយមានអក្សរ​ OPPO នៅពីមុខហាង ចំណែកនៅខាងក្នុងវិញ មានការរៀបចំលម្អរដោយភ្លើងភ្លឺស្រស់ស្អាត ជាមួយការដាក់តាំងលក់ទូរស័ព្ទគ្រប់ស៊េរីដែលកំពុងពេញនិយមដូចជា៖​ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83 ​។​

បើយោងតាមការសាកសួរជាមួយម្ចាស់ហាងទូរស័ព្ទទាំងនោះ​ ភាគច្រើនបានឲ្យដឹងដូចគ្នាថា បច្ចុប្បន្ននេះទូរស័ព្ទដៃរបស់ក្រុមហ៊ុន​ OPPO កំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកទិញ​ ដោយសារតែមានកាមេរ៉ាថតរូបបានស្អាត មានអេក្រង់ពេញ និងមានតម្លៃសមរម្យ។ ហេតុដូច្នេះហើយទើបម្ចាស់ហាងទាំងនោះសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន OPPO តែម្តងទៅ។​

កាលពីឆ្នាំ២០១៧វិញ ក្រុមហ៊ុន OPPO ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី១ដែលមានចំណែកទីផ្សារធំជាងគេក្នុងតំបន់អាស៊ាន ។

ទោះបីជាទើបតែមកដល់ប្រទេសកម្ពុជាត្រឹមពាក់កណ្តាលឆ្នាំ២០១៦ប៉ុណ្ណោះ ក្រុមហ៊ុន OPPO មានដៃគូសហការជាច្រើន​នៅក្នុងទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចខ្ពស់ ហើយចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនមានច្រើន​ដូចជានៅភ្នំពេញ បាត់ដំបង សៀមរាប កំពង់ចាម កំពង់សោម និង​ក្រុងតាខ្មៅជាដើម។​​

ផលិតផល​របស់ OPPO​ ដែលកំពុងទទួលការពេញនិយមជាងគេនោះ​ គឺ​ OPPO F5, OPPO F5 Youth, និង​ OPPO F5 6GB​។​ អតិថិជនដែលក្រុមការងារយើងបានជួបនៅតាមហាងទូរស័ព្ទមួយចំនួនក្នុងទីក្រុងភ្នំពេញ​ ភាគច្រើនយុវវ័យមានការពេញចូលចិត្តខ្លាំងចំពោះទូរស័ព្ទ OPPO F5  ដែលអាចឲ្យពួកគាត់ថតរូបស៊ែលហ្វីបានស្អាតងាយផុសចូលក្នុងហ្វេសប៊ុក។​

​ហើយនាពេលថ្មីៗនេះក្រុមហ៊ុនក៏បានណែនាំនូវផលផលិតថ្មីមួយទៀត OPPO A83 ដែលមានលក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ដោះ​សោរដោយសម្គាល់ផ្ទៃមុខផដោយប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់​ជ្រើស​រើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ​ ក្នុងប្រទេសកម្ពុជា។​

ក្រៅពីមានដៃគូរសហការជាហាងទូរស័ព្ទច្រើនហើយ គេក៏សង្កេតឃើញថា​ក្រុមហ៊ុន OPPO បានគាំទ្រដល់តារាល្បីៗក្នុងប្រទេសកម្ពុជាក្នុងការផលិតនូវវីដេអូចម្រៀងថ្មីដូចជា៖ អ្នកនាង ពេជ្រ សោភា ដោយទទួលបាននូវការគាំទ្រយ៉ាងគគ្រឹកគគ្រែងពីសំណាក់យុវ័យក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។​

Leave a comment