Tiger Street Football Festival 2018 មណ្ឌលខេត្តកណ្តាលពិតស្វិតស្វាញមិនចាញ់មណ្ឌលដ៏ទៃទេ

98
views

ក្រុងតាខ្មៅ៖ ​ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី៧ ​នៅបរិវេណសួនច្បារច្រមុះមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែល​មាន​៣២ក្រុមចូលរួមប្រកួតនោះ គឺ​ពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍ដំបូងសម្រាប់អ្នកក្រុងតាខ្មៅក៏ដោយ។

យ៉ាងណាមិញ ក្រុមនីមួយៗសុទ្ធតែមានបំណងចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល នេះទទួលបាន ១០០០$ និងស្រាបៀរថៃហ្គ័រ១០កេស, លេខ២ទទួលបាន ៥០០$ និងស្រាបៀរថៃហ្គ័រ១០កេស, និងលេខ ៣ បាន៣០០$ និងស្រាបៀរថៃហ្គ័រ៥កេស, និង លេខ៤ ទទួលបាន១៥០$ និងស្រាបៀរថៃហ្គ័រ៥កេសផងដែរ។

ទន្ទឹមនឹងនេះផងដែរក្រុមទាំងអស់សុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញនាថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ និងជាពិសេសមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs
ខណៈដែលមណ្ឌលថ្មីមួយនេះជ្រើសយកជើងខ្លាំងតែ៣ក្រុមប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឹជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សកម្មភាព​កីឡា​ ក៏​ដូច​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់​ និង​អ្នក​ស្នេហា​វិស័យកីឡា​បាល់ទាត់ បានបង្ហាញនូវ​ទេពកោសល្យ​ ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​រៀន​ពី​ទម្រង់​ថ្មី​ៗ​នៃ​ការ​ប្រកួត។

ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹក
សន្ធាប់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018

​            សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

 

 

 

 

Leave a comment