មណ្ឌលខេត្តកណ្តាលរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

89
views

កណ្តាល៖ ពិតជាស្វិតស្វាញមែនទែនសម្រាបការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកណ្តាល ដែលជាមណ្ឌលទី៧ ទម្រាំរកឃើញក្រុមម្ចាស់ជើងឯក ដោយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមទាំង៤សុទ្ធតែលេងបន្ថែមម៉ោងទាំងអស់។

ចំពោះក្រុម គោសមុទ្យ ដែលជាក្រុមជើងឯក ក្រោយពីយកឈ្នះលើក្រុម DM FC ក្នុងលទ្ធផល ៣ ទល់នឹង ២ ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម គោសមុទ្រ បានយកឈ្នះលើក្រុម ហនុមានស្វាយរលំ ខណៈដែលក្រុមទាំង២ ត្រូវប្រកួតបន្ថែមម៉ោង២ដង នៅសល់កីឡាករម្ខាង៣នាក់ ទើបរកឃើញក្រុមឈ្នះ ដោយលទ្ធផល ៣ ទល់និង ២ ។

ចំណែកឯក្រុម DM FC បានយកឈ្នះលើក្រុម យុវជនថ្មី ដោយពិបាកបំផុតព្រោះក្រុមទាំង២នេះបានប្រកួតយ៉ាងស្វិតស្វាញ តតាំងគ្នា និងបន្ថែមម៉ោងដល់ទៅ៣ដល់ នៅសល់កីឡាករម្ខាងតែ២នាក់ប៉ុណ្ណោះ ទើបក្រុម DM FC អាចយកឈ្នះលើក្រុម យុវជនថ្មី ក្នុងលទ្ធផល ៥ ទល់និង ៤។ ដោយលទ្ធផលនេះ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ ហនុមានស្វាយរលុំ ត្រូវប្រកួតជាមួយក្រុម យុវជនថ្មី ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម យុវជនថ្មី ដណ្តើមបានលេខ៣ ក្រោយឈ្នះ ក្រុម ហនុមានស្វាយរលំ ៧ ទល់និង ៣ ។

សម្រាបក្រុមជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល ក្រុម គោសមុទ្រ ទទួលបានរង្វាន់ ១ ០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស  ក្រុមជើងឯករង បានទៅលើក្រុម DM FC ទទួកបានរង្វាន់  ៧០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម យុវជនថ្មី ប្រាក់រង្វាន់ ៣៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេស និងក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ ហនុមានស្វាយរលុំ ប្រាក់រង្វាន់ ១០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស។

ដោយឡែក សម្រាប់ខេត្តកណ្តាល ដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018

​            សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

Leave a comment