ខ្សែបម្រើ N`Golo Kante ដួលសន្លប់បន្ទាប់ពីហ្វឹកហាត់

73
views

ខ្សែបម្រើ N`Golo Kante បាន​ធ្វើ​ឲ្យ​ក្លឹប Chelsea ​មាន​ការ​បារម្ភ​ខ្លាំង​ បន្ទាប់ពីកីឡាកររូបនេះបានដួល​សន្លប់​នៅ​ចំពោះ​មុខ​មិត្ត​រួម​ក្រុម។​

Kante បានដួល​សន្លប់​ បន្ទាប់ពី​បញ្ចប់​ការ​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃសុក្រ ហើយ​ក្រុម​គ្រួពេទ្យ​បានធ្វើការជួយ​សង្គ្រោះ​ប្រញាប់​ប្រញាល់​។ ក្រុម​គ្រួពេទ្យ​មាន​ការ​បារម្ភ​ពីបញ្ហា​បេះដូង​ ហើយ​នឹង​ធ្វើ​ការ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់។​​

នេះគឺជា​មូល​ហេតុដែល​ Kante បានអវត្តមានក្នុងការ​ប្រកួត​រវាង Chelsea ជា​មួយ​ក្រុម​ Man City ​កាល​ពីថ្ងៃអាទិត្យ។​

Kante បានចុលរួមហ្វឹកហាត់​ដូចធម្មតាកាល​ពី​ល្ងាចថ្ងៃច័ន្ទ​ ហើយ​ប្រកាសថា នឹង​ធ្វើដូចពីមុនចឹង។

ហេតុការណ៍នេះ​បាន​ទាក់ទាញចំណាប់​អារម្មណ៍​ច្រើន ដោយសារវាកើត​ឡើងត្រឹមតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​មុន​ពេល​ប្រធាន​ក្រុម Davide Astori ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់ក្នុងបន្ទប់​សណ្ឋាគារ​ បន្ទាប់ពី​មាន​ការសង្ស័យថា បណ្តាលមកពីបញ្ហា​គាំងបេះដូង​​៕

Leave a comment