លោក Arsene Wenger: ការប្រកួតនៅ Europa League គឺជាអាទិភាព

110
views

អ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger បាន​បោះបង់​ចោល​ឱកាស​នៅ​ក្រុម​កំពូល​ទាំង​បួនក្នុងក្របខណ្ឌ PL​ ហើយ។ ​លោក​​​ Wenger បានផ្តោតលើ​ជ័យជម្នះ​នៅ​ក្របខណ្ឌ Europa League វិញ បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ជាថ្មីទៀត​ក្នុងពេលប្រកួត​ជាមួយ​ក្រុម Brighton ។

Arsenal ​ឈរនៅលេខរៀងទី​៦នៅក្របខណ្ឌ PL គឺចាញ់​ក្រុម​ Tottenham ដែលឈរនៅលេខរៀងទី​៤​រហូតដល់​១៣​ពិន្ទុ​ ស្របពេល​នៅ​សល់​៩ប្រកួត​បញ្ចប់រដូវកាល។

លោក​ Wenger បាននិយាយថា “​យើង​ត្រូវតែមានភាពជឿជាក់​។ វាពិតជា​ពិបាក​។ យើង​ចាញ់​ពិន្ទុគេ​ឆ្ងាយ​ណាស់។ យើង​ត្រូវ​ការឈ្នះក្រុម​ពីរ​ក្នុង​ចំណោម​នោះ បរាជ័យ​មិនមែន១ទេ ទើបយើងអាច​ជាប់​សម្រាប់​ក្របខណណ្ឌ PL ។ វាមិនអាចកើត​ឡើង​នោះទេ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបន្តថា “​យើងត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពីសមត្ថភាព​ ហើយ​ការប្រកួត​ក្របខណ្ឌ Europa League គឺពិតជា​សំខាន់​ខ្លាំង​ណាស់​។ នៅ​ពេល​នេះ យើង​មាន​ការបារម្ភ​ខុសគ្នា ថាតើ​ធ្វើយ៉ាងណាទើប​ត្រឡប់​ទៅរក​ជ័យជម្នះវិញ”៕

 

Leave a comment