Tiger Street Football Festival ២០១៨ នៅមណ្ឌលខេត្តកណ្តាលមាន ៣២ ក្រុមចូលរួមប្រកួត

66
views

កណ្តាល៖ ខេត្តកណ្តាលជាគឺជាមណ្ឌលទី៧ បន្ទាប់ពីមណ្ឌលកំពង់ចាម ដែលស្រាបៀរថៃហ្គ័រ បានរៀបចំការប្រកួត Tiger​ Street​ Football​ Festival​ 2018 ដ៏អស្ចារ្យ និង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែលផ្តល់ប្រាក់រង្វាន់​សរុបទូទាំងប្រទេស​កាន់​តែ​ធំអស្ចារ្យ​រហូត​ដល់​៥០០០០​ដុល្លារ។

មណ្ឌលខេត្តកណ្តាលនេះមាន ៣២ ក្រុមចូលរួមក្នុងការប្រកួតវគ្គជម្រុះ នៅថ្ងៃទី០៤ ខែមីនា ដើម្បីជ្រើសយកក្រុមជើងខ្លាំងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០៣  ខែមីនា អ្នកស្រី ថោង បវរលក្ខិណា នា​យកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival​ ប្រចាំ​ឆ្នាំ​ ២០១៨​ រដូវ​កាល​ទី​ ៦​ បាន​ត្រឡប់​មក​វិញ​ទៀត​ហើយ​ និង​កាន់​តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ ក្រុម​ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន និងមានប្រាក់រង្វាន់​សរុប​រហូត​ដល់​៥០០០០​ដុល្លារ។ Tiger​ Street​ Football​ Festival​ ឆ្នាំ​២០១៨​ នេះ ​មណ្ឌល​ប្រកួត​កើន​ឡើង​រហូត​ដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​។

បន្ថែមពីលើនេះ លោក ប៉ិច នី នាយកគ្រប់គ្រងសកម្មភាពពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger​ Street​ Football​ Festival​ រួម​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ទាំង​ការ​ប្រកួត​បាល់ទាត់​ ស្តង់​លេង​ហ្គេម​កម្សាន្ត​ ស្តង់​សម្រាប់​អ្នក​គាំទ្រ​មាន​ជា​បដា​សម្រាប់​សរសេរ​គាំទ្រ​ក្រុម​របស់​ខ្លួន​ និង​មាន​ការ​គូរ​មុខ​គួរ​ឲ្យ​ទាក់​ទាញ​ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​សម្ភារៈ​កីឡា​ កន្លែង​ថត​រូប​អនុស្សាវរីយ៍​ និង​កម្មវិធី​ប្រូម៉ូសិន​ពិសេស​សម្រាប់​ការ​ជាវ​ស្រាបៀរថៃហ្គ័រក្នុងឱកាសនោះ។

សូមបញ្ជាក់ថា ​នេះជាលើកដំបូងសម្រាប់កីឡាករប្រចាំខេត្តកណ្តាលប្រកួតប្រជែងដណ្តើមពានរង្វាន់នៃក្របខ័ណ្ឌ​ Tiger​ Street​ Football​ Festival​ ២០១៨​ ដែលនឹងបើកការប្រកួតជាផ្លូវការ​នាព្រឹក​ថ្ងៃ​ទី​ ០៤ ខែមីនា ឆ្នាំ ​២០១៨  ដោយមាន ៣២ ក្រុមចូលរួម។

ចង់ដឹងថា តើក្រុមណាជាម្ចាស់ជើងឯកប្រចាំតំបន់នេះ សូមតាមដានបន្តទៀត។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018

​          សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

Leave a comment