កម្មវិធី Anchor International Beach Volleyball Carnival 2018 ​ប្រកាសបើកជាផ្លូវការហើយ​

103
views

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែត ដើម្បីប្រកាសបើកកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនៅទីតាំងដំបូងគឺខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៤ និង ២៥ ខែមីនាខាងមុខនេះ ហើយនឹងបន្តប្រារព្ធធ្វើឡើងនៅតាមខេត្តក្រុងធំចំនួនប្រាំមួយទៀត។

ក្នុងឱកាសពិសេស លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ស្រាបៀរអាន់ឆ័រនឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់គឺ FIVB World Tour 2 Star ដោយសហការជាមួយនឹងស្ថាប័នល្បីល្បាញពីរគឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា។ កីឡាបាល់ទះលើឆ្នេរខ្សាច់បានចូលទៅក្នុងកីឡាអូឡាំពិកនៅឆ្នាំ ១៩៩៦ ស្របពេលដែលស្រាបៀរអាន់ឆ័របានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា។ ដោយក្នុងមួយប្រកួតផ្តល់នូវការកម្សាន្ត និងភាពរំភើបរីករាយ យើងជឿជាក់យ៉ាងមុតមាំថាស្រាបៀរអាន់ឆ័រគឺជាម៉ាកយីហោស័ក្តិសមឥតខ្ចោះសម្រាប់កីឡានេះ។


នៅក្នុងប្រទេសកម្ពុជា បាល់ទះលើឆ្នេរខ្សាច់នៅតែជាកីឡាថ្មីមួយប៉ុន្តែវាកំពុងទទួលបានការពេញនិយមនៅក្នុងបណ្តាប្រទេសជាច្រើន។ បច្ចុប្បន្ននេះមានកីឡាករជាង 5000 នាក់នៅឥណ្ឌូចិន។ កីឡាករដែលនឹងអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ត្រូវសន្សំពិន្ទុដើម្បីឈានទៅប្រកួតយកជើងឯកពិភពលោក។

កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា និងជាវេទិកាមួយសម្រាប់យុវវ័យដែលស្រឡាញ់កីឡាបាល់ទះបញ្ចេញសមត្ថភាពរបស់ខ្លួន ព្រមទាំងពង្រឹងបច្ចេកទេស និងបទពិសោធន៍ក្នុងការលេងបាល់ទះ។ លើសពីនេះទៅទៀត កម្មវិធីពិសេសក៏មានគោលបំណងធ្វើឲ្យអ្នកគាំទ្រស្រាបៀរអាន់ឆ័រមានអារម្មណ៍ស្រស់ថ្លាជាមួយតន្ត្រីកន្រ្តាក់អារម្មណ៍ ជាពិសេស យុវវ័យសម័យថ្មីទទួលបាននូវបទពិសោធន៍ក្នុងការស្តាប់តន្ត្រីពិរោះអស្ចារ្យ។


ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ បានពង្រីកទៅកាន់ខេត្តក្រុងធំចំនួនប្រាំពីររួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ប៉ុន្តែការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នឹងប្រព្រឹត្តទៅនៅខេត្តក្រុងចំនួនតែបួនប៉ុណ្ណោះ៖គឺព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។

កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ មិនត្រឹមតែផ្តល់ជូនទស្សនិកជននូវសកម្មភាពប្រកួតបាល់ទះយ៉ាងស្វិតស្វាញនៅលើខ្សាច់នៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនដូចជា ការប្រគំតន្ត្រីនៅពេលរាត្រីដែលចូលរួមសម្តែងដោយកំពូលតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះក៏មានការចូលរួមពីតារាចម្រៀងអន្តរជាតិល្បីៗជាច្រើនរូប។


ទាំងលើឆាក និងក្រៅឆាកប្រគំតន្រ្តីនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រតុបតែងជាឆ្នេរខ្សាច់ធម្មជាតិពិតៗដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនៅតាមទីតាំងនីមួយៗដែលបានកំណត់។ នៅខាងមុខឆាក ក៏មានការដាក់តាំងលក់ស្រាបៀរអាន់ឆ័ររួមជាមួយការរៀបចំកៅអី នៅលើវាលខ្សាច់សមុទ្រ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ ២០១៨ បន្តទៅខេត្តព្រះសីហនុថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ១ ខែមេសា ខេត្តបន្ទាយមានជ័យ ថ្ងៃទី ៧ និង ៨ ខែមេសា, ខេត្តសៀមរាបថ្ងៃទី ១៤ ដល់ ១៦ ខែមេសា, ខេត្តបាត់ដំបងចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែមេសា, ខេត្តកំពង់ចាមចាប់ថ្ងៃទី ២៨ ដល់ ២៩ ខែមេសា និងរាជធានីភ្នំពេញថ្ងៃទី ៤ ដល់ ៦ ខែឧសភា ឆ្នាំ ២០១៨។ ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើគេហទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/

ត្រៀមទទួលយកបទពិសោធន៍ថ្មីនៃការលេងបាល់ទះលើឆ្នេរខ្សាច់ និងការប្រគំតន្រ្តីជាមួយ ក្បាច់រាំប្លែកៗ កាលីបបែបយុវវ័យ និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដែលនឹងបង្ហាញខ្លួននៅលើឆាកតន្ត្រី Anchor International Beach Volleyball Carnival 2018។


ទទួលយកភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាស្រាបៀរ អាន់ឆ័ដោយការទទួលខុសត្រូវ៕

Leave a comment