ចាប់បានចោរលួចម៉ូតូ២នាក់ក្នុងបុរីពិភពថ្មីដង្កោ

82
views

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិស បង្ក្រាប ជាក់ស្តែងក្នុងករណីប្រព្រឹត្ត អំពើលួចម៉ូតូកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៥០នាទីយប់ ត្រង់ចំណុច បុរីពិភពថ្មីផ្ទះលេខ ០៦ ផ្លូវលេខ ០៧ ស្ថិនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជា សុខនីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះលេខ០៦ ផ្លូវលេខ០៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

​ចំណែក ជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ ហេង គឹមហួរ ហៅ​ ទីន ​ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខម្តុំផ្សារសរឡា ​ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​២.ឈ្មោះខាក់ វាសនា ហៅ ខក ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិទ្រា១ សង្កាតស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

​វត្ថុតាងចាប់យក ១,ម៉ូតូ ម៉ាក ZOOMER សេរីឆ្នាំ ២០១២ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BO 6636 មាន លេខតួនិងលេខម៉ា ស៊ីន 5007762 មួយគ្រឿង​, ២ និងប្រដសប់ប្រដាប្រើប្រាស់ ជក់គ្រឿងញៀនមួយចំនួន​។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង ៥០នាទីយប់ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានសហការជាមួយក ម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ​ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានតាមផ្លូវនិង បុរីដល់ត្រង់ចំណុចបុរីពិភពថ្មី ផ្លូវលេខ០៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​។

​ពេលនោះបានឃើញជនរងគ្រោះកំពុងតែស្រែកឆោឡោរថាចោរៗ កម្លាំងសមត្ថកិច្ច ក៏បានជួយអន្តរាគមន៍ធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាង ម៉ូតូម៉ាកខាងលើ (របស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់​។

​បន្ទាប់មកសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត ឈ្មោះ ខាក់ វាសនា ហៅ ខក ​ត្រង់ចំណុចផ្ទះជួលគ្មានលេខស្ថិត នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួមនិងវត្ថុតាង ប្រដាប់ប្រដា ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកមកធ្វើការសាកសួរបន្ត​។

​ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្តង​។ ​បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ច​កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមផ្លូវច្បាប់៕

Leave a comment