អ្នកគាំទ្រក្លឹប Hertha Berlin ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងពហុកីឡាដ្ឋានដោយសារសម្រេចកាមដោយដៃពេលកំពុងទស្សនាការប្រកួត

103
views

អ្នក​គាំទ្រ​ក្លឹប Hertha Berlin ដែលគេមិនស្គាល់ឈ្មោះ ម្នាក់ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់ពីតាមចោទ​ថា ត្រូវ​បាន​តាម​ទាន់​ឃើញ​ព្យាយាម​សម្រេចកាម​ដោយ​ដៃ​ខ្លួន​ឯង​នៅកៅអីអង្គុយខណ:ពេល​កំពុង​ទស្សនា​ការ​ប្រកួត​បាល់ទាត់នៅក្របខណ្ឌ Bundesliga ។

​អ្នក​គាំទ្រ​បាល់ទាត់​អាល្លឺម៉ង់រូបនោះ​ត្រូវបានគេថតវីដេអូ​ឃើញ​កំពុង​ប្រព្រឹត្តអំពើអាសអាភាសនេះ ហើយ​វីដេអូនេះត្រូវ​បាន​គេបង្ហោះ​នៅលើ​បណ្តាញ​សង្គមភ្លាមៗ​ផងដែរ។

រូបភាព​បានបង្ហាញថា បុរសម្នាក់នេះបាន​ស្រាតខោ​របស់ខ្លួន​ទម្លាក់ចុះ​ដល់​កជើង​ ហើយ​មជ្ឈដ្ឋាន​ជាច្រើន​ឆ្ងល់ថា ហេតុអ្វីបាន​ជា​បុរសម្នាក់​នេះ​ជ្រើសរើស​យក​ពហុកីឡាដ្ឋាន​ដ៏ធំបែបនេះ​ធ្វើ​សកម្ម​ភាព​សិចអញ្ចឹង​។

អ្នកបង្ហោះរូបភាពបានសរសេរថា “នេះគឺរូប​ភាព​ពិតដែលកើត​ឡើងនៅ​ពហុកីឡាដ្ឋាន​កាល​ពីម្សិលមិញ។ វាជារឿងមិនគួរ​ឲ្យ​ជឿ” មុន​ពេល​វីដេអូនិង​រូបភាពនេះត្រូវ​បាន​លុបចោលវិញ។

រូបនេះ​ត្រូវបាន​ចែកផ្សាយទូទៅ​លើ​បណ្តាញ​សារព័ត៌មាន​អាល្លឺម៉ង់​ ហើយ​សារព័ត៌មាន​ខ្លះ​រាយ​ការណ៍​ថា បុរសម្នាក់ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ៕

Leave a comment