ឃាត់ក្មេងទំនើងជនជាតិគ្រឹង និងជនជាតិកាចក់ ១០ នាក់អុកឡុកក្បែរកន្លែងប្រគុំតន្ត្រី

176
views

​រតនគិរី​ ៖​ មានករណីក្រុមក្មេងទំនើង ២ ក្រុមមាន គ្នាចំនួន១០នាក់ បាននាំគ្នាទៅមើលការប្រគុំតន្ត្រីកម្មវិធីផ្សព្វផ្សាយស្រាបៀរកម្ពុជា នៅភូមិហ្វាំងឃុំប៉ុង​ ឃុំកោះពាក់​ ស្រុកវើនសៃ​ ខេត្តរតនគិរី, ពេលត្រឡប់មកវិញ ដល់​ចំណុចផ្លូវបំបែកភូមិផាក់ណាម​ ឃុំកោះពាក្យ​ ​បានឈប់ម៉ូតូដេញវាយតបគ្នា បណ្តាលឱ្យភាគីម្ខាងត្រូវរបួសស្រាលម្នាក់ (បែកក្បាលបន្តិច), រីឯភាគីម្ខាងទៀតបានខូចខាតម៉ូតូបែកស្តុបខាងក្រោយ​ នៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា ​បន្ទាប់មកក្រុមប្រចាំបញ្ជារបស់អធិការដ្ឋានស្រុកវើនសៃ បានចុះធ្វើអន្តរាគមន៍ភ្លាមៗ បានឃាត់ខ្លួនក្រុមក្រុមក្មេងទំនើងទាំង២ក្រុមខាងលើបានចំនួន១១នាក់ ដែលមានឈ្មោះដូចខាងក្រោម​ ១-ឈ្មោះ បារ៉ាក់ ខែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិក្រឹង, ២-ឈ្មោះ សា ណយចាង​វែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង, ៣-ឈ្មោះ ប្រាក យ៉ែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង, ៤-ឈ្មោះ សាបូ ជិង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង, ​៥-ឈ្មោះ ថងកាំ ភឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង, ៦-ឈ្មោះ ងើក សំងាត់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិគ្រឹង, ៧-ឈ្មោះ ណាស់ ឡាហើយ ភេទប្រុស អាយុ១៨ឆ្នាំ ជន​ជាតិគ្រឹង, ៨-ឈ្មោះ កាតុង ច្រឹង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិគ្រឹង, ៩-ឈ្មោះ ក្លេវ មុក ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិគ្រឹង, អ្នកទាំង៩ខាងលើមានទីលំនៅភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ និង១០-ឈ្មោះ ឡិប សះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិកាចក់ មានទីលំនៅភូមិកោះពាក់​​ ឃុំកោះពាក់​ ស្រុកវើនសៃ​ ខេត្តរតនគិរី។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំនិងប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត៕

 

Leave a comment