ឆក់ទូរស័ព្ទទំនើបពីបុរសអង់គ្លេសដួល ហើយបើកកិនជើងរបួសធ្ងន់

457
views

ភ្នំពេញ​ ៖​ ចោរស្ទាវម្នាក់​បានធ្វើសកម្មភាពឆក់ទូរស័ព្ទទំនើបពីបុរសអង់គ្លេសដួល ហើយម៉ូតូបានបើកកិនជើង បណ្តាលឱ្យរបួសធ្ងន់​ កើតឡើងកាលពីវេលាម៉ោង ១១ កន្លះព្រឹក​​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅ​មុខសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង​ ផ្លូវលេខ១១៣​ សង្កាត់​បឹង​កេងកង៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ​មានឈ្មោះ ហេង លី ភេទប្រុស​ អាយុ១៧ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ ផ្សារ​ដើមថ្កូវ ថ្នាក់​ទី១០​ ស្នាក់នៅ​ផ្ទះជួល​លេខ១៧​ ផ្លូវលំ​ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

​ចំណែក ជនរងគ្រោះ ឈ្មោះ GARY SMITH ភេទ​ប្រុស ជា​ជនជាតិ​អង់គ្លេ​ស ជាមន្ត្រីចូលនិវត្តន៍ ស្នាក់នៅ​អូ​តែ​លអេតវូត​ បន្ទប់លេខ៥០១ផ្លូវលេខ១២៨ ក្នុង​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ។

​ប៉ូលិសបន្តថា ​ជនរងគ្រោះ បាន​កំពុង​ឈរ​ជាមួយ​ប្រពន្ធខ្មែរ ភ្លាមនោះ​ក៏​ស្រាប់តែ មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ ​Best ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GX-0653 មក​ឆក់​ទូរស័ព្ទដៃ​ជនរងគ្រោះ ម៉ាក iPhone8 Plus តែ​ជនរងគ្រោះ​បាន​ទាញ​មកវិញ បណ្តាល​ឱ្យ​ម៉ូតូ​ជនសង្ស័យ​ដួល មកលើជើងស្តាំជនរងគ្រោះបណ្តាលឱ្យ រងរបួស​ធ្ងន់បញជូនទៅពេទ្យរុស្ស៊ី​។

​ចំណែក​ជនសង្ស័យ​ងើប​រត់ តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែ​នោះ នាំគ្នា​ដេញចាប់ បានប្រគល់​ឱ្យសមត្ថកិច្ច យកទៅ​សាកសួរ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ បឹង​កេងកង៣ ដើម្បី​សាង​សំ​ណុំ​រឿងចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Leave a comment