ស្តេច សាអូឌី អារ៉ាប៊ីសន្យាសង់ពហុកីឡាដ្ឋានធំជាងគេបង្អស់នៅអ៊ីរ៉ាក់

106
views

ពហុកីឡាដ្ឋាន​ដ៏ធំមួយដែល​មាន​កៅអី​អង្គុយ​រហូត​ដល់​១៣៥.០០០​កន្លែង​គឺពិត​ជា​អស្ចារ្យ​ណាស់​ ប៉ុន្តែ​ការ​ភ្នាល់​ បើចាញ់​ហើយមិនអាចលេបពាក្យ​សម្តីវិញ​បាន​ទេ។

នេះគឺជា​អ្វីដែលស្តេច Salman សាអូឌី អារ៉ាប៊ី នឹង​ផ្តល់​ជូន​ប្រទេស​អ៊ីរ៉ាក់ ខណៈ​ព្រះអង្គមាន​គម្រោង​កសាង​ពហុកីឡាដ្ឋាន​ធំជាងគេ​បង្អស់​នៅលើ​ពិភព​លោក។

ផែនការ​សង់ពហុកីឡាដ្ឋាន​នេះ​ទទួល​បាន​ភ្លើងខៀវ​រួច​ហើយ​ បន្ទាប់ពី​ស្តេច Salman សន្យា​ថា នឹង​សាងសង់​ពហុកីឡាដ្ឋាន​ដ៏ធំមួយ ប្រសិន​បើ​អ៊ីរ៉ាក​អាចយក​ឈ្នះ​ក្រុម សាអូឌី អារ៉ាប៊ីក្នុង​ប្រកួត​មិត្ត​ភាព​នាពេល​ថ្មីៗ​នេះ។

បើទោះបីជា​ក្រុមសាអូឌីអារ៉ាប៊ី​​មាន​សិទ្ធិទៅលេងនៅ​វើលខាប់ ប៉ុន្តែ​ក្រុម​អ៊ីរ៉ាក់ ដែលមិន​បានជាប់នោះ​បាន​យក​ឈ្នះ​៤-១ នៅក្នុង​ទឹកដី​កាល​ពី​ថ្ងៃទី​២៨​ខែ​កុម្ភៈ។

ការ​ប្រកួត​នេះគឺជា​ការ​ប្រកួត​ដ៏សំខាន់​មួយ​ ដោយ​សារវាគឺជាការ​ប្រកួត​អន្តរជាតិលើក​ដំបូង​ដែល​លេងនៅលើ​ទឹកដី​អ៊ីរ៉ាក់ ចាប់​តាំងពី​បម្រាម​ត្រូវ​បាន​ដក​ចេញ បន្ទាប់ពីមាន​ការ​លុកលុយ​ប្រទេស​គូវែត។

ស្តេច Salman មាន​ជំនឿថា ក្រុម​របស់​លោក​នឹង​មាន​ឱកាសច្រើន​នៅមុន​ការ​ប្រកួតនេះ ដោយ​អះអាងប្រាប់​នាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ថា លោកនឹង​កសាងពហុកីឡាដ្ឋាន​មួយ ប្រសិន​បើ​ក្រុម​អ៊ីរ៉ាក់​ឈ្នះ​ការ​ប្រកួត​នេះ។

គេមើល​ឃើញថា ក្រុមអ៊ីរ៉ាក់ជា​ក្រុមអន់​ ប៉ុន្តែបែរជា​យក​ឈ្នះ​ក្រុមសាអូឌី អារ៉ាប៊ីដោយស្រួលទៅវិញ​។ នាយក​រដ្ឋមន្ត្រី Al-Abadi មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ក្រោយ​ការ​ប្រកួត​នេះ ហើយ​លោក​បាន​និយាយថា

“​ខ្ញុំបានទទួល​ទូរស័ព្ទ​ពី​ព្រះមហាក្សត្ររបស់​ប្រទេសសាអូឌី អារ៉ាប៊ី Salman bin Abdul Aziz។ លោកសាទរ​ជ័យជម្នះ​របស់​ក្រុម​អ៊ីរ៉ាក់​ ហើយ​បាន​បង្ហាញពី​ការ​ត្រៀម​ខ្លួន​និង​ការ​ប្តេជ្ញាពង្រីកទំនាក់ទំនងដ៏វិជ្ជមាន​រវាងអ៊ីរ៉ាក់​និង​សាអូឌី អារ៉ាប៊ី”។

លោក Al-Abadi បាន​បន្ថែមថា “​ព្រះអង្គក៏បាន​ផ្តល់​វិភាគទាន​របស់​ប្រទេសសាអូឌី អារ៉ាប៊ី​ ដើម្បី​ក៏សាងពហុកីឡាដ្ឋាន​ធំជាងគេបំផុត​នៅ​ប្រទេសអ៊ីរ៉ាក់​និង​អាចទទួល​អ្នកទស្សនា​បាន​១០០.០០០នាក់​។ យើងស្វាគមន៍​គំនិតផ្តួច​ផ្តើម​នេះ​ ហើយ​សំណើនេះត្រូវ​បាន​ដាក់ជូនគណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ”៕

Leave a comment