សហព័ន្ធបាល់ទាត់អង់គ្លេសពិន័យលោក Pep Guardiola ២០.០០០ផោនដោយសារពាក់បូរពណ៌លឿង

125
views

សហព័ន្ធបាល់ទាត់​អង់គ្លេស​បាន​ពិន័យគ្រូបង្វឹក​ក្រុម Man City ​លោក Pep Guardiola ​ចំនួន​២០.០០០​ផោន​ និងបាន​ព្រមាន​ចំពោះ​សកម្មភាព​នាពេល​អនាគត​ផងដែរ​ បន្ទាប់ពី​លោកទទួល​យក​ការ​ចោទ​ប្រកាន់​របស់សហព័ន្ធបាល់ទាត់​ដោយសារតែ​ពាក់បូរពណ៌លឿងក្នុងន័យ​ផ្ញើ​សារនយោបាយ។

គ្រូបង្វឹក​ក្រុម City ​រូបនេះ​បន្ត​ពាក់​បូ​ពណ៌លឿង ជា​ការគាំទ្រ​ចំពោះ​អ្នក​នយោបាយ​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ទឹកដី​កំណើត​ Catalonia របស់​លោក ប៉ុន្តែ​សកម្មភាពបែប​នេះបាន​រំលោភលើ​លក្ខខន្តិកៈរបស់​សហព័ន្ធបាល់​ទាត់​និង​បទដ្ឋាន​ធ្វើ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

លោក Guardiola បាន​ប្រាប់​សហព័ន្ធបាល់ទាត់​ថា លោកនឹង​អនុវត្តតាម​បទបញ្ញត្តិ​នេះ ដែល​ហាម​ឃាត់លោកមិនឲ្យ​ពាក់បូ​ពណ៌លឿង​ អំឡុង​ពេល​ប្រកួត។

ប្រធាន​សហព័ន្ធបាល់ទាត់​អង់គ្លេសលោក Glenn ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ដោយ​សារតែ​ការអត្ថាធិប្បាយ​ធ្ងន់ៗរបស់​លោក ប៉ុន្តែ​លោក​ Guardiola បានទទួល​យក​ការ​សូម​អភ័យទោស​ ដោយអះអាងថា ប្រធានសហព័ន្ធបាល់ទាត់​អង់គ្លេស​យល​ច្រឡំ​ចំពោះ​អត្ថន័យ​របស់​បូ​នេះ។

លោក Guardiola បាននិយាយថា “លោក Glenn បានសូមអភ័យទោស​ ដូច្នេះអត់មាន​បញ្ហា​អ្វីទេ។ ប៉ុន្តែ​អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​នោះ​នៅពេល​ខ្ញុំ​បានឮថា រឿងនេះកើតឡើងដោយ​សារតែ​គាត់មិនយល់ពីអត្ថន័យ​របស់​បូ​ ។ វាតែ​ប៉ុណ្ណឹងឯង”៕

Leave a comment