ចាប់ចោរម្នាក់លួចម៉ូតូនៅការដ្ឋានសំណង់

116
views

​ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពី​វេលា​ម៉ោង៩ និង៣០នាទី​ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយកន្លែង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ឈ្មោះ សម ណុ​យ ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរប​កម្មករសំណង់ ស្នាក់នៅ​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត នៅ​ភូមិ​គោក​កឡាំង ឃុំ​គោក​ក្តួច ស្រុក​អង្គ​បូរី ខេត្តបន្ទាយមានជ័យ។

​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ាក zoomer x ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1K 8892 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សេក រតនា ភេទ​ប្រុស អាយុ២១ឆ្នាំ​ មុខរបរ កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​។

​ជនរងគ្រោះនិយាយថា រូបគាត់​បាន​យក​ម៉ូតូ​មក​ទុក​ក្នុង​បន្ទប់​ក្នុង​ការដ្ឋាន​សំណង់​ចាក់សោ.ក​ត្រឹមត្រូវ តែ​មិនបាន​បិទទ្វារ​បន្ទប់​ទេ ព្រោះ​ផ្ទះ​មិនទាន់​ធ្វើ​រួចរាល់ ដោយ​មិនទាន់​ដាក់​គន្លឹះទ្វារ ហើយ​រូបគាត់ ក៏​ឡើងទៅ​ធ្វើការ​សំណង់​នៅឯ​ជាន់​លើ​បាត់។

​លុះ​មកដល់​វេលា​កើតហេតុ ស្រាប់​តែមាន​អ្នកធ្វើការ​សំណង់​ជាមួយគ្នា ប្រាប់ថា មាន​ចោរលួច​ម៉ូតូ​ខ្លួន​ទើប​ចុះមក​មើលឃើញ​ប្រជាពលរដ្ឋ​ចាប់បាន​ជនសង្ស័យ​ម្នាក់​។ ចំណែក​ម៉ូតូ​ឃើញ​មាន​ស្នាម​បុក​ទម្លុះ​សោ.ក​បែក​គ្រាប់​អស់​ទៅហើយ។

​ពេលនោះ​ទើប​ស្រែកថា ចោរៗផ្អើល​ដល់​ប្រជា​ពល​រដ្ឋា​ន​ដែល​នៅក្បែរ​ដេញចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​គេចខ្លួនបាត់​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ចមកនាំខ្លួនតែម្តង​៕

Leave a comment