ក្មេងប្រុសអាយុ ១៥ ឆ្នាំរួមភេទជាមួយកុមារីអាយុ ១២ ឆ្នាំត្រូវប៉ូលិសចាប់ខ្លួន

255
views

​ភ្នំពេញ​ ៖​ ប៉ូលិស​ខណ្ឌមានជ័យ​បានឃាត់ខ្លួន​ក្មេងប្រុសអាយុ ១៥ ឆ្នាំ​ម្នាក់​តាម​បណ្តឹង​របស់​អាណាព្យាបាល​កុមារី​រងគ្រោះ ​ក្នុងករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម ១៥ ឆ្នាំ​នៅ​ភូមិ ឬ​​ស្សី៣ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពីវេលាម៉ោង១១​ ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៨។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ រ- ប-រ- ភេទ ប្រុស អាយុ១៥ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ឬ​ស្សី៣សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ (ឃាត់ខ្លួន)​។

​ចំណែក ​កុមារី​រងគ្រោះ​ឈ្មោះ ថ-ស-ព ភេទ​ស្រី អាយុ១២ឆ្នាំ ជនជាតិ ខ្មែរ ជា​សិស្ស ស្នាក់​នៅ ផ្លូវលំ ភូមិ ឬ​ស្សី៣សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

​ប៉ូលិសបន្តថា​ ដំបូង កុមារី​រងគ្រោះ​ឈ្មោះ ថ-ស-ព បាន​ដើរទៅ​ងូតទឹក​នៅក្នុង​បន្ទប់ទឹក​រួម ក្បែរ​ផ្ទះ​លេខ៣២៨ ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ។

​ខណៈនោះ​ជនសង្ស័យ​ឈ្មោះរ- ប-រ- ​ដែល​ត្រូវជា​សង្សារ​របស់​កុមារី​រងគ្រោះ​ឈ្មោះ ថ-ស-ព បាន​ចូលទៅ​ងូតទឹក​ជាមួយ រួច​បាន​រួមភេទ​ជាមួយគ្នា​សម្រេចបាន​មួយ​លើក​។

​បន្ទាប់មក​នៅវេលា​ម៉ោង៧យប់ កុមារី​រងគ្រោះ​បាន​ចូលទៅ​បត់ជើងតូច​នៅផ្ទះ​មីង បន្ទាប់មក​ជនសង្ស័យ​បាន​ចូលទៅ​រួមភេទ​ជាមួយគ្នា​សម្រេចបាន​មួយលើកទៀត​។

​លុះដល់​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឪពុក​ម្តាយ​កុមារី​រងគ្រោះ​ឃើញកូនស្លេកស្លាំងមានការសង្ស័យ​ ហៅកូនសួរដឹងរឿង​ ក៏បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី២ ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Leave a comment