ចោទថាចេះធ្មប់អាបទាញស្នាបាញ់ធ្លាយចង្កេះ ត្រូវប៉ូលិសវ៉ៃខ្នោះ

99
views

​ស្ទឹងត្រែង ៖​ មានករណីប្រើអំពើ ហិង្សាមានស្ថានទម្ងន់ទោសយកស្នាបាញ់បុរសម្នាក់ ឱ្យរបួស​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨វេលាម៉ោង​៦ និង៣០នាទីល្ងាចនៅភូមិកែស​ ឃុំកាំងចាម​ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចោទថា ចេះធ្មប់អាប។

​ប៉ូលិសនិយាយថា​ អំពើហិង្សានេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ាន ដូង ភេទ​ប្រុស អាយុ ​៤២ ឆ្នាំមានទី លំនៅភូមិកែស ឃុំកាំងចាម​ ​ស្រុក ថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង បានបាញ់នឹងស្នាតេះត្រូវចំជនរងគ្រោះឈ្មោះ ព្រំ ​ប៊ុន​ ភេទប្រុស អាយុ​៧៤ឆ្នាំ ជនជាតិ ខ្មែមាន ទីលំនៅភូមិកន្លែងកើតហេតុ ​បណ្តាលឱ្យរងរបួសជាទម្ងន់ត្រូវចំចង្កេះ។​ មូលហេតុដោយជនសង្ស័យមានការខឹង និងចោទជនរងគ្រោះថាជាអ្នកចេះធ្វើអំពើធ្មប់​អាបមកលើរូបខ្លួន​។

​ក្រោយពីកើតហេតុកម្លាំងប្រជាការពារបានរាយការណ៍មកប៉ុស្តិ៍អំពីហេតុការខាងលើ នូវពេលទទួលបានព័ត៌មានភ្លាមប៉ូលិសបានចាត់វិធានការចុះចាប់បានជនសង្ស័យបានភ្លាមៗ។ រីឯជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិប្រពន្ធកូនបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្ត និងពេទ្យខេត្តបន្តបញ្ជូនទៅព្យាបលនៅភ្នំពេញទាំង យប់បន្តទៀត​។

​បច្ចុប្បន្នករណីខាងលើនេះប៉ូលិសបានកសាងសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅអយ្យការ ​អមសាលាដំបូងខេត្ត​៕

Leave a comment