រថយន្តក្រុងបុកម៉ូតូកិនបុរសវ័យចំណាស់ម្នាក់ស្លាប់ នៅក្បែរស្ពានអាកាសក្បាលថ្នល់

128
views

​ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តបុក និងកិនចំក្បាល កាល ពីវេលាម៉ោង​១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើដងវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ចំហៀងអគ្គស្នងការនគរបាលជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៅ ខុន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅ ភូមិខ្ពបរកា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ធ្វើដំណើរដោយម៉ូតូម្នាក់ឯង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1L-7468 ។ រីឯរថយន្តបង្កជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជន ពាក់ស្លាកលេខ ភ្នំពេញ 3B-9779 អ្នកបើកបររត់បាត់​។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្ក និងម៉ូតូរងគ្រោះ ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឱ្យ អ្នកជិះម៉ូតូដួលខ្ទាតក្បាលចូលក្រោមកង់កិនស្លាប់តែម្តង​៕

 

 

Leave a comment