ឡេង ណាវ៉ាត់ត្រា បើកឆាកថ្មីជាមួយបទបែកស្លុយ «រាំបិទគូទ» សង្ឃឹមមានអ្នកគាំទ្រច្រើន

121
views

ដោយ-ខ្មែររីដ  ​ភ្នំពេញ-ទុកជាចំណងដៃថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ចាងហ្វាងផលិតកម្ម Galaxy លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ចេញបទចម្រៀងមួយបទ សម្រាប់បងប្អូនទុករាំលេងកម្សាន្ត នាឱកាសឈប់សម្រាកខាងមុខនេះ។


បទចម្រៀងថ្មី “រាំបិទគូទ” បែបបទចម្រៀងបែបស្លុយមួយបទនេះ គឺជាបទចម្រៀងបើកឆាកម្តងទៀត ក្នុងអាជីពជាអ្នកចម្រៀង របស់តារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា។


លោកបានបង្ហាញពីការរំពឹងយ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងធ្វើអោយមានលោកក្លាយជាតារាចម្រៀងដែលមានអ្នកស្គាល់កាន់តែច្រើនទ្វេរដង ស្របពេលដែលលោកក៏ទើបតែឡើងធំលើសពីការងារសិល្បៈនាពេលចុងក្រោយផង។


លោក ឡេង ណាវ៉ាត់ត្រា បទចម្រៀងមួយបទនេះ លោកនឹងតម្រូវអោយថតច្រើនទីតាំង ហើយរាំជាក្រុមមនុស្សច្រើន ដើម្បីអោយមើលទៅសប្បាយ មិនសាំ អ៊ីចឹងហើយទើបលោកមិនទាន់ដឹងថារហូតដល់ពេលណាទើបMV ដែលគ្រោងចេញថតនឹងបានរួចរាល់ នៅក្នុងកាលៈទេសៈដែលគម្រោងក៏មិនទាន់ដាក់ថ្ងៃចេញថត។ លោករំពឹងថាបទចម្រៀងមួយបទនឹងទទួលបានចំនួនអ្នកចូលទស្សនាកាន់តែច្រើននៅពេលដាក់បង្ហោះ MV  ដោយលោករំពឹងថាផ្ទុះសម្រាប់អាជីពចម្រៀងរបស់លោកផង ក្នុងពេលដែលលោកនឹងមានគម្រោងជ្រើសយកបទនេះ ទៅច្រៀងអោយសប្បាយនៅក្នុងប្រទេសកូរ៉េ នៅពេលលោកធ្វើការប្រគំតន្ត្រីជាថ្មីម្ដងទៀតផងដែរ៕

Leave a comment