រថយន្តបើកបុកជាមួយម៉ូតូរបួស​ ៣ នាក់នៅក្បែរសួននាគបាញ់ទឹក

51
views

​ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង៥០នាទី​យប់ ថ្ងៃទី១២ មីនា ឆ្នាំ២០១៨នេះ តាម​បណ្តោយ​ផ្លូវ​សុធារស កែង​​ផ្លូវ​សុរាម្រិត នៅ​ចំណុច​នាគ​បាញ់​ទឹក ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យមនុស្ស៣នាក់រងរបួស​។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ទាំង៣នាក់​ អ្នកបើកម៉ូតូម៉ាក Today ស្លាកលេខភ្នំពេញ 1Y-1118 ឈ្មោះ ហេង​ ឆៃណា​ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្សារអ៊ីអន
ស្នាក់នៅស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល (របួស)​ និងអ្នករួមដំណើរ២នាក់របួសធ្ងន់មិនទាន់ស្គាល់ឈ្មោះ​ ដេកពេទ្យកាល់ម៉ែត​។

​ចំណែកភាគីរថយន្ត​ម៉ាកឡិចស៊ីសX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AU- 3309 បើកបរដោយឈ្មោះ ជ័យ​ រដ្ឋា​ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត​ ស្នាក់នៅផ្ទះលេខ៦អា​ ផ្លូវលេខ២៨៤​ សង្កាត់អូឡាំពិក​ ខណ្ឌចំការមន។

​សាក្សីនិយាយថា​ ដំបូង​​គេ​បានឃើញ​យុវជន៣នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ពណ៌​ទឹកក្រូច​​ធ្វើដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​រថយន្ត​បើក តាម​បណ្តោយ​ផ្លូវ​សុរាម្រិត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ​ជ្រុល​ទៅបុក​ទាំង​គំ​រោល​ពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះ​ទាំង៣នាក់​ខ្ទាត​ផ្លោង​បោក​ក្បាល​នៅ​នឹង​ថ្នល់ សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​កើតហេតុតែម្តង។

​សមត្ថកិច្ចបញ្ជាក់ថា​ មូលហេតុម៉ូតូបើកមិនប្រកាន់ស្តាំ​ ហើយត្រូវបានប៉ូលិសចរាចរណ៍ក្រុងនាំយកទៅរក្សាទុកដោះស្រាយពេលក្រោយ៕

Leave a comment