​កូនស្រីលោកគ្រូ ស៊ុយ សារ៉េត សម្រេចដាក់ពាក្យប្ដឹងជន​ពាក់ព័ន្ធ​ទាំងអស់ ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ

257
views

ភ្នំពេញ ៖ តាមរយៈ​មេធាវី ឈី សម្បត្តិ នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា នេះ បណ្តឹង​បណ្ឌិត ស៊ុយ សារ៉េត បានដាក់​ចូលដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ដោយ​ប្តឹង​ជន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។​

​ក្នុង​បណ្តឹង​នេះ បណ្ឌិត ស៊ុយ សារ៉េត ស្នើ​សមត្ថកិច្ច​ស្វែងរក​ជន​ពាក់ព័ន្ធ​ទាំងអស់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន មួយ​ពាន់​ពីរ​រយ​លាន​រៀល​។

​កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ប្រជាពលរដ្ឋមួយចំនួនតូច​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​អ្នកបើកបរ និង​វាយកម្ទេច​រថយន្ត​ទំនើប​មួយគ្រឿង ដែល​ពួកគេ​អះអាងថា បាន​បើក​បុក​រះ​តាមផ្លូវ​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ បើក​រត់គេច​រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ខណ្ឌទួលគោក​៕

Leave a comment