Zayn Malik បញ្ជាក់ប្រាប់ពីរការបញ្ចប់ទំនាក់ទំនងស្នេហាជាមួយ Gigi Hadid

137
views

អតីត​តារាចម្រៀង Zayn Malik បា​នបញ្ជាក់ថា ទំនាក់ទំនងស្នេហារវាង លោកនិង​មិត្តស្រី​ Gigi Hadid បានបញ្ចប់ជាស្ថាពរហើយ ហើយ​តារាចម្រៀងរូបនេះ​មិនសប្បាយចិត្តជុំវិញការបែកធ្លាយ​រឿងរ៉ាវទាំងនេះទេ។​

អតីត​តារាចម្រៀងក្រុម One Direction រូបនេះបាន​ធ្វើការ​បកស្រាយ​នៅលើបណ្តាញ​សង្គមទ្វីតធើ បន្ទាប់ពី​ព័ត៌មាន​បែកបាក់នេះ​ត្រូវបាន​បែក​ធ្លាយ​ ហើយ​អ្នក​គាំទ្រ​បាន​ដឹងពីដំណើរ​រឿងនេះ។

Malik បានសរសេរថា “​Gigi និង ខ្ញុំពិតជា​មាន​ន័យ​ខ្លាំង​ណាស់​ទាំង​ទំនាក់ទំនងស្នេហានិង​ភាពសប្បាយរីករាយ។ ខ្ញុំគោរពនិង​កោត​សរសើរ​ចំពោះ​ Gigi ក្នុងឋានៈជា​ស្ត្រីម្នាក់និងជា​មិត្ត​ភក្តិម្នាក់”។​

Malik បាន​និយាយថា “នាងមាន​ទឹកចិត្ត​ល្អ។ ខ្ញុំ​ពិតជា​ដឹងគុណចំពោះ​អ្នក​គាំទ្រ​ដែលបាន​ផ្តល់​ការគោរព​ចំពោះការសម្រេចចិត្តនេះនិង​ភាព​ឯក​ជន​របស់​យើង​នៅ​ពេលនេះ។ យើង​ចង់ឲ្យ​ព័ត៌មាន​នេះ​ផ្តើម​ចេញពី​យើង​មុន។ យើង​ស្រឡាញ់​អ្នក​ទាំង​អស់គ្នា”។​

ព័ត៌មាន​នេះកើត​ឡើង​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា តារាចម្រៀង​រូបនេះបាន​ចែក​ផ្លូវ​គ្នា​ពី​តារាបង្ហាញម៉ូតរបស់យីហោ Victoria`s Secret បន្ទាប់ពី​រួម​រស់ជាមួយគ្នា​បាន​២៨ខែ៕

Leave a comment