ឃាត់បុរសអាមេរិកាំងម្នាក់ពាក់ព័ន្ធ​ករណី​បទឧក្រិដ្ឋ​កម្មឆ្លងដែន​កម្រិតធ្ងន់

91
views

​ភ្នំពេញ​ ៖​ បុរសជនជាតិ​អាមេរិកកាំង​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ចម្រុះ​អន្តោប្រវេសន៍​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បទឧក្រិដ្ឋ​កម្មឆ្លងដែន​កម្រិតធ្ងន់នៅ​រសៀល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៩៦ ទល់មុខ​ស្ថានទូត​អាមេរិក​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​​។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ Jan Sterling Hagen ភេទ​ប្រុស កើត​ថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩០ កាន់​លិខិតឆ្លងដែន​លេខ 561871674 ដែល​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ឆ្លងដែន​កម្រិតធ្ងន់ បានមក​សម្ងំ​លាក់ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

​ប៉ូលិសបន្តថា ដោយបាន​ការអនុញ្ញាត​ពី​ឧត្ដមសេនីយ៍ទោ ស្នងការរង​ទទួល​ផែន​អន្ដោរ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ, ​ប៉ូលិស ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ព្រមទាំង​បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៩៦ ទល់មុខ​ស្ថានទូត​អាមេរិក​តែម្តង។

​បច្ចុប្បន្នបានបញ្ជូនបុរសអាមេរិកាំងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី​៕

 

Leave a comment