រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់, របួសម្នាក់នៅផ្លូវ​ជាតិ​លេខ៧

78
views

​កំពង់ចាម​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ នៅ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ៧ ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ក្រឡា ស្រុក​កំពង់ សៀម ខេត្តកំពង់ចាមបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់​​។

​ប៉ូលិសនិយាយថា រថយន្ត​ម៉ាក ហ្សូ​យ​ហ្សូ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3A-5242 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់) ទិសខាងកើត​ទៅ​លិច​។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1J -1923 ទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ជា ដា​វុ​ធ ភេទ​ប្រុស អាយុ២១ឆ្នាំ និង​រួម​ដំណើរ​ដោយ​ឈ្មោះ វ៉េង ដា​វ៉ៃ ភេទ​ប្រុស អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​មូលហេតុ គឺ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ បើក​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រកាន់​ស្តាំ​ទៀត ទើប​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ចំណែក​ម៉ូតូ​រង​ការខូចខាត​កំរិតធ្ងន់ រីឯ​រថយន្ត​ខូចខាត​កម្រិត​ស្រាល​៕

 

Leave a comment