ទំនាស់គ្នារឿងជានដៃ​យកកាំបិតកកុកកាប់ឱ្យស្លាប់​ ខណៈពេលកំពុងដេកលក់

102
views

​កំពង់ធំ​ ៖​ ជនដៃដល់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីមានទំនាស់គ្នារឿងជានដៃ​ ហើយយកកាំបិតកកុកកាប់ឱ្យស្លាប់​ ខណៈពេលកំពុងដេកលក់។

​ប៉ូលិសនិយាយថា នៅ​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នក​ទាំង២នាក់ បាន​ដេក​ស្នាក់នៅ​ជាមួយ​កម្មករ៨នាក់​ទៀត​។ នៅពេល​ក្រោក​ពី​ដេក​ម៉ោង​ប្រហែល៥ព្រឹក (ជន​រងគ្រោះដែល​ស្លាប់​នោះ​) ក្រោក​ពី​ដេក​បាន​ដើរ​ជាន់​ដៃ​ជនដៃដល់ ហើយ​បានប្រកែក​គ្នា​មួយសន្ទុះ ក៏​ចប់​ទៅ។ ក្រោយមក​ជនរងគ្រោះ និង​កម្មករ៨នាក់​ទៀត បាននាំគ្នា​ទៅធ្វើ​ការ​នៅ​រោង​ពុ​ម្ភ​ផ្សារ​កំពង់ធំ​។ ឯ​ចំណែក​ជនដៃដល់ ពុំ​ទៅធ្វើ​ការ​ទេ។

​ប៉ូលិសបន្តថា ជនរងគ្រោះ​ឈ្មោះ យា​ត សុផល ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ចំណែ​ក​ជនសង្ស័យ ដែលជា​ដៃដល់​ឈ្មោះ ចៀន សុខ​ចាន់ (ហៅ​ចាន់​រះ) ភេទ​ប្រុស អាយុ២២ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ​ជាមួយគ្នា អ្នក​ទាំងពីរ បានមក​ស្នាក់នៅ​បណ្ដោះអាសន្ន នៅផ្ទះ​ឈ្មោះ តាំង ផេង ភេទ​ប្រុស នៅ​ភូមិ​កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មក​ធ្វើការ​ជា​កម្មករ (រោង​ពុ​ម្ភ)​។

​លុះ​ពេល​ល្ងាច​កម្មករ​ទាំងអស់​បាន​មក​ផ្ទះ ចំណែក​ជនដៃដល់ ក៏​នៅផ្ទះ​ដែរ​ពុំ​ទៅណា​ទេ ហើយក៏​បាន​ដេក​ក្នុង​មុង​ជាមួយគ្នា​ដូច​សព្វមួយដង។ ពេល​កំពុងតែ​ដេកលក់​ទាំងអស់គ្នា ជនដៃដល់ បាន​យក​កាំបិត(ក​កុក)កាប់​ទៅ​លើក​ជនរងគ្រោះ​ជាច្រើន​កាំបិត បណ្ដាល​ឱ្យ​​ស្លាប់ភ្លាមៗ ។

​ពេលនោះ​កម្មករ​បាន​ក្រោក​ឡើង ចំណែក​ជនដៃដល់​ក៏​រត់​ចេញពីផ្ទះ តែ​ត្រូវ​កម្មករ​ទាំងអស់​ដេញតាម​ចាប់​រហូតមកដល់​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់​ដំរី​ជាន់ខ្លា ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បានតែម្តង​៕

Leave a comment