​រដ្ឋមន្ត្រី​កសិកម្ម​ឥណ្ឌា​ចុះ​អប់រំ​ប្រជាជន​ពី​អនាម័យ បែរជា​បាញ់នោម​ដាក់​ជញ្ជាំង​សាលារៀន​!!! បក្សប្រឆាំង​យកមក​បាញ់​ពេញ Facebook

​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ម្នាក់​ត្រូវគេ​សើចចម្អក​ពេញ​បណ្ដាញ​សង្គម ដោយសារ​បាញ់នោម​នៅ​ទីសាធារណៈ បើទោះជា​មានការ​ផ្សព្វផ្សាយ​ពី​សាធារណៈ​ស្អាត​របស់​នាយករដ្ឋមន្ត្រី ខណៈ​រូបភាព​ដ៏​អាម៉ាស់​នេះ​ត្រូវបាន​ចេញផ្សាយ​ពេញ​ទំព័រមុខ​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​នេះ (៣០ មិថុនា​)​។​

234
views

​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ម្នាក់​ត្រូវគេ​សើចចម្អក​ពេញ​បណ្ដាញ​សង្គម ដោយសារ​បាញ់នោម​នៅ​ទីសាធារណៈ បើទោះជា​មានការ​ផ្សព្វផ្សាយ​ពី​សាធារណៈ​ស្អាត​របស់​នាយករដ្ឋមន្ត្រី ខណៈ​រូបភាព​ដ៏​អាម៉ាស់​នេះ​ត្រូវបាន​ចេញផ្សាយ​ពេញ​ទំព័រមុខ​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​នេះ (៣០ មិថុនា​)​។​

​​កាសែត Times of India បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក Radha Mohan Singh បាន​ដោះទុក្ខសត្វ​នៅ​កៀនជញ្ជាំង​សាលា​មួយកន្លែង ដោយ​អមដោយ​សន្តិសុខ​ការពារ​សុវត្ថិភាព​ជាមួយ​កាំភ្លើង​ពេញៗ​ដៃ​។ រូបភាព​នេះ​ត្រូវបាន​ថត​នៅ​មណ្ឌល​របស់លោក Singh ក្នុង​រដ្ឋ​ប៊ី​ហារ ប្រទេស​ឥណ្ឌា​។​

​​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ឥណ្ឌា ភ្លាមៗ​បាន​បាញ់​លោក​រដ្ឋមន្ត្រី និង​បក្ស​កាន់អំណាច​របស់លោក​គឺ បា​ហា​យ៉ា​យ៉ា​យ៉ាណា​តា (BJP)​។​

​​បក្សនយោបាយ​ក្នុង​តំបន់ Rashtriya Janata Dal បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter ដោយ​ចម្អក​ឱ្យ​លោក​រដ្ឋមន្ត្រី​បែបនេះ​ថា “​នេះ​! រដ្ឋមន្ត្រី​កសិកម្ម​ជាតិ​ចុះ​សម្ពោធ​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត ដោយ​ឡោមព័ទ្ធ​ដោយ​សន្តិសុខ​តឹងរ៉ឹង​។ លោក​រដ្ឋមន្ត្រី​ក៏​ចូលរួមចំណែក​ក្នុង​កម្មវិធី ‘​បេសកកម្ម​ឥណ្ឌា​ស្អាត​’ ដែរ​”​។​

​​”​ឥណ្ឌា​ស្អាត​” គឺជា​កម្មវិធី​នយោបាយ​មួយ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី Narendra Modi ដើម្បី​ជំរុញ​អនាម័យ​សាធារណៈ​និង​ភាព​ស្អាត ហើយ​ជំរុញ​ប្រជាជន​ឱ្យប្រើ​ប្រាស់​បង្គន់​សាធារណៈ​។​

​​Santosh Bharadwaj បាន​សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ​ថា “​អស្ចារ្យ​…​ពិត​ជាមាន​មោទនភាព​ដែលមាន​រដ្ឋមន្ត្រី​កសិកម្ម​ដូច​លោក Radha Mohan Singh ដែល​ស្រោច​ទឹក​ស្មៅ​ដោយ​ខ្លួន​គាត់​”​។​

​​ក្រោយ​រង​ការរិះគន់​ខ្លាំងៗ​ពី​សាធារណជន លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ចេញយោបល់​ភ្លាមៗ​ឡើយ​៕

ប្រភព៖ បរទេស

Leave a comment