ព្រះអឺយ!!! ធ្លាក់ពីលើផ្ចះជាន់ទី ៣…រមៀលធ្លាក់ជុងចំ…

ភំ្នពេញ៖ កម្មករសំណង់ម្នាក់ជួបគ្រោះថ្នាក់ការងារធ្លាក់ពីលើផ្ចះជាន់ទី៣រងរបួសធ្ងន់ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០១៧ នៅភូមិសបួរ​​​​​​​ សង្កាត់ដង្ដោ ខណ្ឌដង្ដោ។

263
views

ភំ្នពេញ៖ កម្មករសំណង់ម្នាក់ជួបគ្រោះថ្នាក់ការងារធ្លាក់ពីលើផ្ចះជាន់ទី៣រងរបួសធ្ងន់ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០១៧ នៅភូមិសបួរ​​​​​​​ សង្កាត់ដង្ដោ ខណ្ឌដង្ដោ។

សាក្សីនិយាយថា ដំបូងជាងសំណង់កំពុងឡើងចាក់ធ្នឹម បានថយផុតពីអន្ទាដែក បណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើចុះមកក្រោមបណ្ដាលឱ្យទើរលើចំម៉ាស៊ីនត្រជាក់ ហើយរមៀលចុះមកក្រោមជុងទៅនឹងវីសបណ្ដាលឱ្យវិសជាប់ទៅនឹងក្បាលនិងថ្ពាល់ខាងឆ្វេងបណ្ដាលឱ្យជនរងគ្រោះបានសន្លប់បាត់ស្មារតីតែម្តង។

សាក្សីបន្តថា ជនរងគ្រោះឈ្មោះ​ ធន ភេទប្រុស អាយុ៣២ឆ្នាំ កំពុងឈរធ្វើការជាន់ទី៣ ផ្នែកខាងក្រោយផ្ទះលេខ E១៤ E១៥ ក្នុងបុរីចំការដូង ស្រាប់តែពេលនោះគាត់បានឃើញជនរងគ្រោះបានធ្លាក់ពីលើចុះមក្រោម។ ពេលនោះគាត់បានឃើញជនរងគ្រោះបានធ្លាក់ចំម៉ាស៊ីនត្រជាក់ហើយរមៀលធ្លាក់ចុះមកចំវិសជុងជាប់ទៅនឹងក្បាល។

ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរនោះក៏បាននាំគ្នាតេហៅខាងសមត្ថកិច្ចមកត្រួតពិនិត្យឱ្យច្បាស់នៅកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចក៏បានខលហៅឡានពេទ្យបង្អែកខណ្ឌដង្កោ មកយកជនរងគ្រោះទៅមន្ទីរពេទ្យជួយសង្រ្គោះជាបន្ទាន់៕

 

Leave a comment