អ៊ីចឹងតើបានជាកន្លែងស្ប៉ាចូលចិត្តដាក់រុក្ខជាតិម៉្លេះ!!! រុក្ខជាតិ ៥ ប្រភេទ ទុកក្នុងបន្ទប់ទឹកជួយឱ្យបន្ទប់ស្ងួតមិនមានសំណើម មិនមានក្លិននិងជាតិពុល

474
views

មិនថាអ្នករីករាយនឹងផ្ទះថ្មស្អាតទំនើបបែបណានោះទេ ប៉ុន្ដែមិនប្រាកដថានៅក្នុងបន្ទប់ទឹកគួរឱ្យចង់ចូលទៅប្រើប្រាស់ឡើយ។ ទោះផ្ទះទំនើបបែបណាក៏ដោយ ដើមឈើជៀសមិនដាក់ក្នុងផ្ទះមិនកើតឡើយ ដោយសារតែវាជួយឱ្យបន្ទប់មានផាសុកភាព និងអនាម័យ។

ដូច្នេះអត្ថបទមួយនេះនឹងណែនាំអ្នកនូវដើមរុក្ខជាតិចំនួនប្រាំ ដែលជួយឱ្យបន្ទប់ស្ងួតមិនមានសំណើម មិនមានក្លិននិងជាតិពុល ធ្វើឱ្យបន្ទប់ទឹកស្រស់និងផ្ដល់សោភណ្ឌភាពនិងផាសុកភាពដល់អ្នក។

១. ប្រទាលសំណាញ់ពីងពាង ៖ ដើមរុក្ខជាតិនេះគឺជាជម្រើសល្អសម្រាប់អ្នកទើបចេះដាំដើមរុក្ខជាតិ ដោយសារវាមិនចំណាយការមើលថែវាច្រើននោះទេ។

២. ផ្កាលីលីសន្តិភាព ៖ ផ្កានេះគឺជាផ្កាត្រូពិក ហើយវាពេញនិយមដាក់ក្នុងផ្ទះ និងការិយាល័យដោយសារតែសមត្ថភាពបន្សុទ្ធជាតិពុល។ ប៉ុន្ដែផ្កានេះត្រូវការពន្លឺ ហើយស្រោចទឹកច្រើនពេកនឹងធ្វើឱ្យវាងាប់។ គេស្រោចទឹកវាប្រហែលម្តងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ហើយត្រូវមើលក្បាលផ្ការបស់វាថាតើស្ងួតដែរឬទេមុនស្រោចទឹក។

៣. ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមានប្រភពពីអេហ្ស៊ីបតាំងពីបុរាណកាល ហើយវាគ្មានអ្វីត្រូវឆ្ងល់ទេដែលគេយកវាមកបរិភោគ ដោយសារតែវាអាចព្យាបាលជំងឺនិងព្យាបាលបញ្ហាស្បែកបាន។ ហើយការមើលថែគឺត្រូវការខ្លះដែរ អ្នកត្រូវដាក់វាក្បែរបង្អួចមើលពន្លឺ និងស្រោចទឹកក្នុងចំនួនតិចតួចបំផុត។ ហើយវាពូកែខាងស្រូបសំណើមបំផុត។

៤. ដើមបណ្ណង្គជាតិ ៖ ដើមនេះត្រូវការកន្លែងត្រជាក់ សំណើមខ្ពស់ និងពន្លឺទាបទើបដុះ ហើយវាល្អបំផុតសម្រាប់ដាក់ក្នុងបន្ទប់ទឹក។

៥. ផ្កាអ័រគីដេ ៖ មានឆ្ងល់ទេម្ដេចកន្លែងស្ប៉ាគេដាក់ផ្កាអ័រគីដេ? ដោយសារវាពូកែស្រូបសំណើម ហើយពន្លឺថ្ងៃបែបណាក៏រស់ដែរសម្រាប់ផ្កាមួយប្រភេទនេះ៕

Leave a comment