ពិសេសមែនទែន! ទឹកក្តៅដាំជាមួយជីររណារ ជួយទប់ស្កាត់មិនឱ្យកើតជំងឺទឹកនោមផ្អែម

888
views

​ជីររណារ​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែលមាន​គុណ​តម្លៃ​ខាង​ជីវជាតិ​ចិញ្ចឹម​ខ្ពស់​ក្រៃលែង​។ វា​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង វីតាមីន​។ ហើយ​វា​ជា​អាហារ​ដ៏​ពេញនិយម​។ ក្រៅពី​ជួយ​លើកកម្ពស់​រសជាតិ​អាហារ ជីររណារ​នៅ​ជួយ​ដល់​សុខភាព​ទៀត ដោយ​ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​គ្រប់​ប្រភេទ​។ ខាងក្រោម​នេះ​ជា​រូបមន្ត​ពិសា​ជីររណារ​ដើម្បី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ។

​    ​១. ចម្អិន​ផ្សិត​ជាមួយ​ជីររណារ​ឱ្យ​ឆ្អិន រួច​ពិសា​វា​ផ្ទាប់​ជាមួយ​បន្លែស្រស់​មួយចំនួនទៀត តាម​ចំណង់​ចំណូលចិត្ត​។​
​    ​២. យក​ជីររណារ ៣ ទង ដាំ​ជាមួយ​ទឹក ១ លីត្រ ឱ្យ​ពុះ រួច​ផឹក​ពីរដង​ក្នុង​មួយថ្ងៃ ព្រឹក និង ល្ងាច មុនពេល​បាយ (​ផឹក ១ ពែង សល់​ក្លាសេ ទុក​ផឹក​ស្អែក​ទៀត​)​។​
​    ​៣. យក​ស្លឹក​ជីររណា​រហាល​ឱ្យ​ក្រៀម រួច​កាត់​តូចៗ សម្រាប់​ឆុងតែ​ផឹក​ក៏បាន ផឹក​ពេលណា​ក៏បាន​។

​     * ប្រុងប្រយ័ត្ន​៖ មិនត្រូវ​ផឹក​លើស​ចំណុះ ដែល​បាន​ប្រាប់​ទេ សម្រាប់​ចំណុច​ទី ២ ព្រោះ​ផឹក​លើស​ចំណុះ​អាច​ប៉ះពាល់​ដល់​តម្រងនោម​៕

Leave a comment