វិស្វកររៀនចប់អត់ការងារធ្វើ បែកគំនិតបើកគ្លីនិកព្យាបាល! ពេទ្យមែនទែនឃើញដូច្នេះ ក៏ចូលទៅព្យាបាលសាកល៎មើល៎ ចុកឈាមជាទម្ងន់!

2352
views

សំណើច ៖ នៅ​ថ្ងៃមួយ​មាន​វិស្វករ​ម្នាក់ អត់​ការងារ​ធ្វើជា​ច្រើន​ឆ្នាំ​មកហើយ បានសម្រេច​ចិត្ត​បើក​គ្លីនិក​ដោយ​ខ្លួនឯង​។ គាត់​បាន​ព្យួរ​ស្លាក​នៅ​ពីមុខ​គ្លីនិក​របស់គាត់​ដោយ​សរសេរ​យ៉ាង​ដូច្នេះ​ថា “​ព្យាបាល​ជំងឺ​លោក​អ្នកជា​ដាច់​តែម្តង​ត្រឹម​តម្លៃ ៥០០ ដុល្លារ​! ប្រសិនបើ​មិនជា​សះស្បើយ​ទេ ធានា​សង ១.០០០ ដុល្លារ​វិញ​”​។​

​    ​ចំពេល​នោះដែរ​មាន​គ្រូពេទ្យ​ម្នាក់​បាន​ដើរកាត់​គ្លីនិក​នេះ ហើយ​សញ្ជឹងគិត​មួយ​ភ្លែត​ក៏​នឹក​ឃើញថា នេះ​ជា​ឱកាសល្អ​ដើម្បី​រកលុយ ១.០០០ ដុល្លារ​ធូរៗ ហើយ​គាត់​ក៏​សម្រេចចិត្ត​ដើរចូល​គ្លីនិក​នោះ​។​

​    ​គ្រូពេទ្យ​រូបនេះ​បាន​ប្រាប់​ពី​អាកា​រៈ​ជំងឺ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​បាត់បង់​រសជាតិ​អណ្តាត​”​។ ដោយ​ឮដូច្នេះ វិស្វករ​បាន​និយាយថា “​គិលានុប្បដ្ឋាយិកា​! សូមជួយ​យក​ថ្នាំ​ចេញពី​ប្រអប់លេខ ២២ ហើយ​យក​បី​គ្រាប់​ដាក់ចូល​មាត់​គាត់​”​។​

​    ​នៅពេល​ឃើញ​ថ្នាំ​នោះ គ្រូពេទ្យ​បាន​ប្រតិកម្ម​ថា “​នេះ​គឺជា​សាំង​ទេតើ​!!!”​។ វិស្វករ​បាន​តប​វិញ​ថា “​សូម​អបអរ​! លោក​ទទួលបាន​រសជាតិ​អណ្តាត​វិញ​ហើយ រីឯ​តម្លៃ​វិញ​គឺ ៥០០ ដុល្លារ​”​។ គ្រូពេទ្យ​រូបនេះ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ហើយក៏​បន្តដំណើរ​ទៅមុខ រួច​មិន​អស់ចិត្ត​ក៏បាន​ត្រឡប់មក​គ្លីនិក​នេះ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ដើម្បី​ស្រង់ដើម​។​

​    ​គ្រូពេទ្យ​រូបនេះ​បាន​ប្រាប់​ពី​អាកា​រៈ​ជំងឺ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​បាន​បាត់បង់​ការចងចាំ​ហើយ​! ខ្ញុំ​មិនអាច​ចាំ​អ្វី​បានឡើយ​”​។ ដោយ​ឮដូច្នេះ វិស្វករ​បាន​និយាយថា “​គិលានុប្បដ្ឋាយិកា​! សូមជួយ​យក​ថ្នាំ​ចេញពី​ប្រអប់លេខ ២២ ហើយ​យក​បី​គ្រាប់​ដាក់ចូល​មាត់​គាត់​”​។​

​    ​ដោយ​ឮដូច្នេះ គ្រូពេទ្យ​បាន​ប្រតិកម្ម​ភ្លាមៗ​ថា “​នោះ​គឺជា​សាំង​តើ​លោក​!!!”​។ វិស្វករ​បាន​តប​វិញ​ថា “​សូម​អបអរ​! អង្គ​ចងចាំ​របស់លោក​បាន​វិលត្រឡប់​មកវិញហើយ រីឯ​តម្លៃ​វិញ​គឺ ៥០០ ដុល្លារ​”​។ គ្រូពេទ្យ​បាន​ចាក​ចេញពី​គ្លីនិក​ទាំង​ខឹងសម្បា​រហើយ​បាន​ត្រឡប់មកវិញ​នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ជាមួយ​បំណង​ស្រង់ដើម​របស់ខ្លួន​មកវិញ​ខ្លាំង​ជាង​មុន​ទៀត​។​

​    ​គ្រូពេទ្យ​រូបនេះ​បាន​ប្រាប់​ពី​អាកា​រៈ​ជំងឺ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា “​ចក្ខុ​របស់ខ្ញុំ​ហាក់​ខ្សោយ​ទៅៗ​ហើយ​”​។ ដោយ​ឮដូច្នេះ វិស្វករ​បាន​ឆ្លើយតប​វិញ​ថា “​យើងខ្ញុំ​មិនមាន​ថ្នាំ​សម្រាប់​ជំងឺ​នេះ​ទេ​។ អ៊ីចឹង​យកប្រាក់​សំណង ១.០០០ ដុល្លារ​នេះ​ចុះ​” ប៉ុន្តែ​វិស្វករ​នោះ​បែរជា​ហុច​លុយ​ត្រឹមតែ ៥០០ ដុល្លារ​ប៉ុណ្ណោះ​។​

​    ​ដោយ​ឃើញ​ដូច្នេះ គ្រូពេទ្យ​បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា “​ប៉ុន្តែ​ម៉េច​ក៏​សង​ត្រឹមតែ ៥០០ ដុល្លារ​អ៊ីចឹង​?”​។ វិស្វករ​បាន​តប​វិញ​ថា “​សូម​អបអរ​! ចក្ខុ​របស់លោក​វិលត្រឡប់​មក​សភាព​ធម្មតា​វិញ​ហើយ រីឯ​តម្លៃ​វិញ​គឺ ៥០០ ដុល្លារ​”៕

Leave a comment