របៀប​ដាំបាយ​ឱ្យ​ឆ្ងាញ់ ដើម្បី​លើក​រសជាតិ​ពេល​ខ្សត់​សម្ល​ឆ្ងាញ់​!

យើង​ហ៊ាន​ភ្នាល់​ថា លោកអ្នក​ដាំបាយ​សព្វថ្ងៃ​គឺ​គ្រាន់តែ​លាង​អង្ករ ដាក់​ឆ្នាំង​ដាំ ហើយ​ដើរចេញ​គឺ​រួចរាល់​។ ប៉ុន្តែ​លោកអ្នក​ត្រូវ​ដឹងថា ការ​ដាំបាយ​ក៏ត្រូវ​មាន​ល្បិច​ខ្លះ​ដែរ​ដើម្បីឱ្យ​បាយ​មាន​ក្លិន​ឈ្ងុយ មាន​សំណើម មានឱជារស និង​ទុកចោល​ច្រើន​ថ្ងៃ​មិន​ផ្អូម​ឬ​ធុំក្លិន​ផ្អួរ​។ ដើម្បី​បាន​បាយ​របៀបនេះ សូម​អនុវត្តតាម​វិធី​ខាងក្រោម​។

730
views

* គ្រឿងផ្សំ​ត្រូវការ​
១. ដាក់​អំបិល​មួយ​ចឹប និង​ប្រេង​បន្លែ​មួយ​ចុង​ស្លាបព្រា​បាយ​ដើម្បី​បាន​បាយ​រលើបរលោង​គួរឱ្យ​ចង់​ពិសា​។
​២. ចាក់ទឹក​ខ្មេះ​ចូល​ទឹក​អង្ករ ៣ ទៅ ៤ ដំណក់​ដើម្បី​រក្សា​គុណភាព​បាយ​កុំឱ្យ​ផ្អូម​និង​ធុំក្លិន​ផ្អួរ​បាន​ច្រើន​ថ្ងៃ​។

​* គន្លឹះ​ទាក់ទង​នឹង​របៀប​ដាំបាយ​ឱ្យ​ឆ្ងាញ់​
– ហាម​លាង​អង្ករ​លើសពី​បី​ទឹក ពុំ​នោះទេ​នឹង​អស់​ជីវជាតិ​ចិញ្ចឹម​អស់រលីង​ពី​អង្ករ​។
– ត្រាំអង្ករ​ក្នុង​ទឹក​ត្រជាក់​រយៈពេល ១ ម៉ោង ដើម្បីឱ្យ​អង្ករ​ស្រូបយក​គ្រឿងផ្សំ​ដែល​យើង​បានដាក់​ចូល​។
– របៀប​ដាក់​ទឹក​គឺ ១:២ បានន័យថា ទឹក ២ ភាគ អង្ករ ១ ភាគ​។
– បន្ទាប់​លើក​ដាំ​លើ​ចង្ក្រាន​ជាការ​ស្រេច​។

បន្ទាប់ពី​បាយ​ឆ្អិន សូម​ភ្លក្ស​មើលថា​តើ​រសជាតិ​ពេល​ដាំ​ធម្មតា និង​ដាំ​តាម​របៀបនេះ​ខុសប្លែកគ្នា​របៀប​ណា​។ ស្វាមី​របស់​អ្នក​ច្បាស់​ជា​លាន់មាត់​សរសើរ​ស្នាដៃ​ដាំបាយ​របស់​អ្នក​ជាមិនខាន​៕

Leave a comment