តារាវិទូអាមេរិកថតបាន បាតុភូតព្រះចន្ទរាងចតុកោណកែង មិនធ្លាប់ជួប!

257
views

រូបភាពដ៏អស្ចារ្យនៃបាតុភូតបរិយាកាសដ៏ចម្លែកដែលបានបង្កឱ្យព្រះចន្ទហាក់ចេញជាទម្រង់ចតុកោណ ត្រូវបានថតដោយតារាវិទូម្នាក់។

ការលាយបញ្ចូលគ្នានៃខ្យល់ត្រជាក់និងក្ដៅនៅឆ្នេរសមុទ្រសហរដ្ឋអាមេរិកបាននាំឱ្យមានអព្ភូតហេតុព្រះចន្ទដ៏អស្ចារ្យនេះ។

រូបភាពនេះត្រូវបានថតដោយលោក John Stetson នៅឆ្នេរ Casco Bay រដ្ឋម៉ែន កាលពីថ្ងៃអាទិត្យ (៩ កក្កដា)។ គាត់និងសមាជិកសហគមន៍មហាវិទ្យាល័យ Southern Maine Community College បានចេញក្រៅដើម្បីមើលព្រះចន្ទរះពីទីក្រុង Cape Elizabeth។

និយាយជាមួយវេបសាយ SpaceWeather.com លោក Stetson បានប្រាប់ថា “ព្រះចន្ទរះមើលទៅដូចជាអៃស្បែ និងរាងទឹកកកជ្រុងៗ”។

ការរះឡើងនូវព្រះចន្ទខុសប្រក្រតីនេះគឺដោយសារខ្យល់សមុទ្រត្រជាក់ជួបជាមួយស្រទាប់ខ្យល់ក្ដៅនៅខាងលើ ដែលបង្កើតបានជាសីតុណ្ហភាពដែលអាចនាំឱ្យមានការខូចទ្រង់ទ្រាយពន្លឺព្រះអាទិត្យ ឬធម្មជាតិដទៃទៀត៕

Leave a comment