អ្នកជំនាញផ្នែកទីផ្សារ និងធុរកិច្ចម៉ាឡេស៊ី នឹងមកចែករំលែកបទពិសោធន៏នៅកម្ពុជា

1157
views

សមាគមអ្នកទីផ្សារកម្ពុជា(MAC) នឹងរៀបចំសិក្ខាសាលាលំដាប់អន្តរជាតិ “THE NEXT CAMBODIAN MARKETERS(CPM-ASIA)” ក្រោមប្រធានបទ “TRANSFORMING FROM MARKETING COMPETITION INTO JOIN BRAND COLLABORATION”ដោយបានអញ្ជើញ

វាគ្មិន ដែលជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Putra Malaysia គឺ​ លោកសាស្រ្តាចារ្យបណ្ឌិត Kenny Teoh Guan Cheng

លោក សាស្រ្តាចារ្យបណ្ឌិត KENNY មានបទពិសោធន៏ជាង ២០ឆ្នាំ ផ្នែកទីផ្សារនៅស្ទើរគ្រប់វិស័យមានដូចជា ធនាគារ កុំព្យូទ័រ សំលៀកបំពាក់ គ្រឿងសំអាង…។ល។ នៅឆ្នាំ ២០០៥លោកទទួលបាន Certified Business Coach (UMCEED) និង Certified Professional Trainer ដែលផ្តល់អោយលោកនូវសមត្ថភាពពិសេសបន្ថែមទៀតក្នុងការបណ្តុះបណ្តាលជំនាញទីផ្សារ និង​​​​​ធុរកិច្ច។ជាងនេះទៅទៀត កម្មវិធីពិភាក្សាដេញដោលក៏ត្រូវបានដាក់ចូលទៅក្នុងរបៀបវារៈផងដែរ ដោយមានការចូលរួមអំពីអ្នកជំនាញផ្នែកទីផ្សារនៅក្នុងស្រុកដែលកំពុងបំរើការនៅក្នុងបណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលាយ៉ាងពិសេសសំរាប់អ្នកទីផ្សារ និងម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជានេះនឹង ប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែ កក្កដា ឆ្នាំ ២០១៧​ វេលាម៉ោង 8:00នាទី រហូត ដល់ម៉ោង 11:45នាទីព្រឹក នៅ អាគារ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិនភ្នំពេញ។

សូមជំរាបជូនផងដែរថា សមាគមអ្នកទីផ្សារកម្ពុជា(MAC) គឺជាសមាជិករបស់សហព័ន្ធទីផ្សារអាស៊ី(AMF) ដែលមាន ១៦ប្រទេសជាសមាជិក។ តាមរយៈភាពជាដៃគូរក្នុងតំបន់បែបនេះទើបធ្វើអោយសមាគមមានលិទ្ធភាពរៀបចំសិក្ខាសាលាលំដាប់អន្តរជាតិជាលើកទីពីរនេះបន្ទាប់ពីសិក្ខាសាលាលើកទីមួយ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីខែ មីនាដែលកាលនោះសមាគមបានអញ្ជើញវាគ្មិនមកពីប្រទេសហ្វីលិពិន។

សំរាប់ព័ត៌មានបន្ថែម ឬកក់សំបុត្រចូលរួមសិក្ខាសាលា សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖​ 015 832 666/085 616 626/015 72 74 75/077 66 29 66 ឬសារអេឡិចត្រូនិចៈ [email protected]

Leave a comment