កំពូលជាងថតរូប ថតបានទេសភាពឆ្លុះលើផ្ទៃទឹកស្អាតបំផុតស្ទើរមិនដែលបានជួបពីមុន

193
views

លោក Kevin Wolf គឺជាអ្នកផលិតភាពយន្តបែបផ្សងព្រេងម្នាក់ ហើយគាត់តែងថតរូបភាពស្អាតៗនៅទីកន្លែងដែលគាត់ទៅ និងបង្ហោះនៅលើបណ្ដាញសង្គម Instagram ដើម្បីបង្ហាញពីភាពប៉ិនប្រសព្វក្នុងថតរូបរបស់គាត់។

ហើយគេឃើញមានរូបភាពមួយដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងគឺ រូបភាពពីឧទ្យាន Yosemite National Park នៅរដ្ឋកាលីហ្វ័រញ៉ា។

ក្នុងរូបភាពនោះលោកបានថតរូបទន្លេមួយកន្លែង ហើយនៅពេលគាត់ក្រឡាប់រូបភាព គាត់បានកត់សម្គាល់ខ្សាច់នៅក្រោមទន្លេហាក់មានរូបរាងដូចផ្កាយនៅលើមេឃ ដែលការធ្វើបែបនេះបានទទួលការកោតសរសើរចំពោះការចេះរកនឹងឃើញនូវគំនិតច្នៃប្រឌិតរូបភាពឱ្យកាន់តែស្អាត។

បើទោះជាឧទ្យាន Yosemite មានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះទឹកធ្លាក់របស់ខ្លួន (ទឹកធ្លាក់ Yosemite Falls គឺមានកំពស់ខ្ពស់ជាងគេមួយនៅអាមេរិកខាងជើង) វាក៏មានផ្ទាំងថ្មក្រានីតដ៏ធំជាងគេនៅលើពិភពលោកដែលមានឈ្មោះ El Capitan និងទីកន្លែងធម្មជាតិដ៏អស្ចារ្យជាច្រើនទៀត។

មនុស្សប្រហែល ៤ លាននាក់ធ្វើដំណើរទៅលេងកម្សាន្តនៅឧទ្យាននេះជារៀងរាល់ឆ្នាំ៕

Leave a comment