មូលហេតុក្រុមឥណ្ឌូនេស៊ីស៊ីថៃ២-០ នៅស៊ីហ្គេម! អតីតតារាកូនជ្រូកជប៉ុន Maria Ozawa ជួយស្រែកហ៊ោឱ្យឥណ្ឌូនេស៊ីពេញបេះដូង

កាលពីថ្ងៃទី ២៦ វិច្ឆិកា អតីតតារាសិចជប៉ុន Maria Ozawa បានបង្ហាញខ្លួននៅកីឡដ្ឋាន Rizal Memorial អំឡុងពេលការប្រកួតរវាង ថៃ និងហ្វីលីពីនក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ស៊ីហ្គេមលើកទី៣០ក្នុងប្រទេសហ្វីលីពីន។

ការបង្ហាញខ្លួនរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំង ជាពិសេសសារព័ត៌មាន។ ជាច្រើនឆ្នាំមកហើយ​ចាប់តាំងពីចូលនិវត្តន៍ពីវិស័យកុនកូនជ្រូក នាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សាធារណៈច្រើនជាពិសេសក្នុងប្រទេសហ្វីលីពីន។

យ៉ាងណាមិញ អតីតតារាសិចរូបនេះបងា្ហញខ្លួននៅកីឡដ្ឋាននោះមិនដឹងថាដើម្បីគាំទ្រហ្វីលីពីន ឬក៏យ៉ាងណានោះទេ តែឃើញនាងពាក់ឈុតជម្រើសជាតិឥណ្ឌូនេស៊ី អំឡុងជ័យជម្នះរបស់ឥណ្ឌូនេស៊ី ២-០ លើថៃ។ បច្ចុប្បន្ននាងរស់នៅជាមួយនឹងមិត្តប្រុសនាងក្នុងប្រទេសហ្វីលីពីន ហើយការងារធំរបស់នាង គឺផ្សព្វផ្សាយឱ្យក្រុមហ៊ុនភ្នាល់បាល់ក្នុងប្រទេសហ្វីលីពីន៕

adverise with khmeread