គីម ជុងអ៊ុនជិះសេះសឡើងកំពូលភ្នំពិសិដ្ឋ លើកនេះឡើងទៅជាមួយឧត្តមភរិយា សង្ស័យ "មានសេ​ចក្តីប្រកាសធំឆាប់ៗ" បន្ទាប់ពីដាស់តឿនអាមេរិកថានឹងមាន "កាដូបុណ្យណូអែល"

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនកាលពីថ្ងៃពុធទី៤ធ្នូបានជិះសេះសឡើងលើភ្នំដ៏ពិសិដ្ឋមួយនៅក្នុងដំណើរទស្សនកិច្ចជានិមិត្តរូបដែលគេជឿថានឹងមានសេចក្តីប្រកាសគោលនយោបាយដ៏សំខាន់ឆាប់ៗនេះ។

រូបថតនិមិត្តរូបជាច្រើនត្រូវបានចេញផ្សាយខណៈកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកបន្តជាប់គាំងនិងកាលបរិច្ឆេទចុងក្រោយនៃដំណាច់ឆ្នាំនេះដែលកំណត់ដោយកូរ៉េខាងជើងសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់សម្បទាននោះ កាន់តែខិតជិតមកដល់។

កាលពីដើមសប្តាហ៍នេះទីក្រុងព្យុងយ៉ាងបានព្រមានថាខ្លួននឹងបញ្ជូន "កាដូបុណ្យណូអែល" ដល់សហរដ្ឋអាមេរិក ប៉ុន្តែជាកាដូអ្វីនោះ គឺត្រូវពឹងលើលទ្ធផលនៃកិច្ចពិភាក្សាជាបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានសរសេរកាលពីថ្ងៃពុធថាកូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំដ៏កម្រមួយរបស់មេដឹកនាំគណបក្សកាន់អំណាច ខណៈមានការរំពឹងទុកកាន់តែច្រើនឡើងអំពីការប្រកាសអំពីការផ្លាស់ប្តូរគោលនយោបាយដែលអាចនឹងកើតមាន។

ទីភ្នាក់ងារសារព័ត៌មាននេះបានចេញផ្សាយរូបថតជាច្រើន ដែលបង្ហាញថាលោកគីមជិះសេះទៅលើភ្នំព្រិល Paektu រួមជាមួយភរិយារបស់លោក គឺលោកជំទាវ រី សូលជូ និង វរសេនីយ៍កំពូលៗផ្សេងទៀត ដែលសុទ្ធសឹងតែជិះសេះសដូចគ្នា។

ក្រុមអ្នកវិភាគនិយាយថារូបភាពរបស់លោកគីមនៅឯភ្នំ Paektu តំណាងឱ្យការអះអាងនៃភាពជាអ្នកដឹកនាំនិងភាពស្របច្បាប់របស់គាត់ ដោយផ្អែកលើប្រវត្តិសាស្រ្តរបស់ភ្នំនេះ។

គាត់មានទំនោរឡើងភ្នំនេះម្តងឬពីរដងក្នុងមួយឆ្នាំ ដែលពេលខ្លះត្រូវគេមើលឃើញថាជាសូចនាករនៃការផ្លាស់ប្តូរគោលនយោបាយ។

លោកគីមបានទៅតំបន់នោះកាលពីខែវិច្ឆិកាឆ្នាំ ២០១៣ មុនការប្រហារជីវិតពូដ៏មានអំណាចរបស់គាត់ឈ្មោះ Jang Song-thaek។

គាត់បានឡើងភ្នំនេះនៅខែធ្នូឆ្នាំ ២០១៧ មុនពេលបន្ទន់ឥរិយាបថការទូត ដែលនាំទៅដល់ជំនួបកំពូលរបស់លោកនៅសិង្ហបុរីជាមួយលោកដូណាល់ ត្រាំ ដែលជាជំនួបលើកទីមួយរវាងមេដឹកនាំកូរ៉េខាងជើងនិងអាមេរិក៕ ប្រភព៖ Daily Mail

 

adverise with khmeread