លោក Jose Mourinho ក្លាយជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលខ្ពស់បំផុតលំដាប់ទី២ ក្នុងវិស័យបាល់ទាត់ពិភពលោក

  លោក Jose Mourinhoបានក្លាយ​ជា​អ្នក​ចាត់ការ​ទី២ដែល​មាន​ប្រាក់ឈ្នួល​ខ្ពស់បំផុត​នៅក្នុង​វិស័យ​បាល់ទាត់ពិភពលោក​ បន្ទាប់ពី​ចុះកិច្ច​សន្យា​ដឹកនាំ​ក្លឹប  Spurs ជាមួយប្រាក់ឈ្នួល​១៥លានផោន​ក្នុង​មួយ​ឆ្នាំ​។ 

        តាមព័ត៌មាន​ថា បន្ទាប់ពី​យល់ព្រមចូលដឹកនាំ​ក្រុម Spurs កាលពីព្រឹកថ្ងៃពុធលោក​Mourinho នឹង​រកបានប្រាក់ឈ្នួលច្រើន​ទ្វេរដងនៃប្រាក់​ឈ្នួល​របស់អតីតគ្រូបង្វឹក​លោក Mauricio Pochettino។

        នេះគឺជា​លើកទី​១​ហើយ​ក្នុង​ប្រវត្តិដែលក្លឹប​ Spurs បាន​តែងតាំងគ្រូបង្វឹកដែល​មាន​បទពិសោធ​ច្រើន​ ដោយសារលោកMourinhoធ្លាប់​លើកពាន​២៥គ្រឿងក្នុងអាជីព ហើយ​វាហាក់ដូចជា​ថា ក្លឹបនេះបាន​ចំណាយ​ប្រាក់ច្រើន​សម្រាប់​គ្រូបង្វឹក​រូបនេះ។​

        ប្រាក់ឈ្នួល ​១៥លានផោន​ក្នុងមួយឆ្នាំ​របស់​លោក Mourinhoបាន​ធ្វើ​ឲ្យ​លោក​ជាប់ក្នុងចំណោម​គ្រូបង្វឹក​ដែល​មាន​ប្រាក់ខ្ពស់បំផុត​លំដាប់ទី​២​បន្ទាប់ពី​លោក Pep Guardiola របស់ក្លឹប Man City ដែល​មាន​​ប្រាក់ឈ្នួល​២០​លានផោន​ក្នុង​មួយរដូវកាល៕

adverise with khmeread