សាកលវិទ្យាល័យចិនបណ្តេញនិស្សិតបរទេស ៩២ នាក់ ព្រោះប្រឡងបានពិន្ទុទាបពេក

សាកលវិទ្យាល័យ Wuhan ក្នុងខេត្ត Hubei ថ្មីៗនេះបានបណ្តេញនិស្សិតបរទេសចំនួន ៩២នាក់ចំពោះការប្រលងបានពិន្ទុទាបឬរំលោភច្បាប់សាលា។

និស្សិតដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតទាំងនោះ ត្រូវបានបណ្តេញចេញនៅចុងខែវិច្ឆិកា។

មួយចំនួនតូចក្នុងចំណោមពួកគេទាំងនោះ បានបោះបង់ការសិក្សារបស់ពួកគេដោយស្ម័គ្រចិត្តប៉ុន្តែភាគច្រើនត្រូវបានបណ្តេញចេញដោយសារតែលទ្ធផលនៃការសិក្សាមិនល្អ និងរំលោភបទបញ្ជាសាលា។ នេះបើយោងតាមសម្តីរបស់លោក Hu Yanchu ព្រឹទ្ធបុរសសាលាអប់រំអន្តរជាតិនៃសាកលវិទ្យាល័យ School of InternationalEducation។

លោក Hu បានបន្ថែមទៀតថា មហាវិទ្យាល័យបានព្រមាននិស្សិតទាំងនេះជាច្រើនដង ហើយបានឈានដល់ការសម្រេចចិត្តបណ្តេញពួកគេចេញ បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់។

សាកលវិទ្យាល័យមួយនេះ បានបណ្តេញក្រុមនិស្សិតអន្តរជាតិជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

adverise with khmeread