អ្នកកាសែតរុស្ស៊ីម្នាក់ត្រូវបណ្តេញពីការងារក្រោយសួរសំណួរមួយទៅលោកពូទីន

អ្នកសារព័ត៌មានរដ្ឋរុស្ស៊ីម្នាក់ដែលបានសួរលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នូវសំណួរមួយក្នុងអំឡុងសន្និសីទសារព័ត៌មានបញ្ចប់ឆ្នាំរបស់លោកកាលពីសប្តាហ៍មុន ត្រូវបានគេប្រាប់ឱ្យលាឈប់ពីការងារ ដោយបង្កឱ្យមានការសង្ស័យអំពីមូលហេតុនៃការបណ្តេញនាងចេញ។ នេះបើយោងតាមគេហទំព័រព័ត៌មាន Znak.com បានរាយការណ៍កាលពីថ្ងៃចន្ទ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នាង Alisa Yarovskaya អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Yamal-Region បានស្នើសុំឱ្យលោកពូទីនជួយពន្លឿនការស្ថាបនាស្ពានមួយនៅក្នុងតំបន់ស្វយ័ត Yamal ដែលនាងរស់នៅ ដែលនឹងបង្កើនការដឹកជញ្ជូនទៅកាន់តំបន់អាក់ទិករបស់ប្រទេសរុស្ស៊ី។

លោក ពូទីន បានយល់ស្របថាស្ពាននេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ប៉ុន្តែបានបន្ថែមថា ការសាងសង់គឺផ្អែកលើបរិបទជាក់ស្តែង។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានលើកឡើងថា សំណួររបស់នាង Yarovskaya អាចជាហេតុផលមួយក្នុងចំណោមហេតុផលបីយ៉ាង ដែលអាចធ្វើឱ្យនាងត្រូវបានគេប្រាប់ឱ្យលាឈប់ពីការងារ៕

 

 

adverise with khmeread