អង្គការ OECD និយាយថា សិស្សចិនឥឡូវក្លាយជាសិស្សឆ្លាតជាងគេបំផុតលើពិភពលោក

សិស្សចិនរៀនពូកែឆ្ងាយណាស់ធៀបនឹងសិស្សនៅប្រទេសដទៃនៅក្នុងការស្ទង់មតិអំពីសមត្ថភាពអាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលនេះបង្ហាញពីទុនបម្រុងនៃកម្លាំងសេដ្ឋកិច្ចនាពេលអនាគតនិងដង្ហើមរស់នៃភាពជឿនលឿនជាបន្តរបស់ចិន។ នេះយោងតាមកាសែតអាមេរិក Bloomberg សរសេរកាលពីថ្ងៃទី៣ធ្នូ។

ការសិក្សារយៈពេល៣ឆ្នាំរបស់អង្គការ OECD (អង្គការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច) ទៅលើសិស្សអាយុ ១៥ ឆ្នាំនៅទូទាំងពិភពលោកបានរកឃើញថា ខេត្តក្រុងចំនួន ៤ របស់ចិនដែលបានធ្វើតេស្ត ដូចជា ទីក្រុងប៉េកាំង សៀងហៃ ចាងស៊ូ និងចឺជាំង ពូកែជាងគេខាងវិទ្យាសាស្ត្រនិងគណិតវិទ្យា ទោះបីជាប្រាក់ចំណូលក្នុងគ្រួសារជាមធ្យមមានទាបជាងសិស្សប្រទេសដទៃក៏ដោយ។ ក្នុងវិញ្ញាសាអាន សិស្សក្រីក្រចិនជិត ១០ ភាគរយដែលបានធ្វើតេស្ត មានពិន្ទុល្អជាងសិស្សប្រទេសដទៃទៀត ដែលអង្គការ OECD បានធ្វើការសិក្សា។

អគ្គលេខាធិការអង្គការ OECD លោក Angel Gurria បាននិយាយថា "គុណភាពនៃសាលារៀនរបស់ពួកគេនៅថ្ងៃនេះនឹងក្លាយជាកម្លាំងនៃសេដ្ឋកិច្ចរបស់ពួកគេនៅថ្ងៃស្អែក" ។

ហើយគេក៏រកឃើញដែរថា សិស្សរបស់ចិនឆ្លាតជាងគេបំផុតនៅលើពិភពលោក៕

adverise with khmeread