ប្រពន្ធតក់ស្លុតខ្លាំងពេលប្តីសម្លាញ់សាក់រូបនាងកំពុងដេកចំហមាត់យ៉ាងអាក្រក់អាក្រីនៅលើភ្លៅគាត់

ភរិយាមួយរូបមានការ "តក់ស្លុតខ្លាំង" បន្ទាប់ពីនាងរកឃើញថា ប្តីបានសាក់រូបនាងកំពុងដេកស្រមុកចំហមាត់នៅលើភ្លៅរបស់គាត់។

លោក James McGraw វ័យ ៤០ឆ្នាំ ដែលជាអ្នកសម្អាតបង្អួចមួយរូបមកពីទីក្រុង Portsmouth ប្រទេសអង់គ្លេស​ បានទទួលស្គាល់ថា គាត់សម្រេចចិត្តសាក់រូបដ៏អាម៉ាស់របស់ប្រពន្ធរបស់ខ្លួនមួយនេះដើម្បីជាការសងសឹក បន្ទាប់ពីប្រពន្ធរបស់គាត់លោកស្រី Kelly វ័យ ៣៧ឆ្នាំ ធ្លាប់បានកាត់ម៉ូតសក់ដ៏អាក្រក់បំផុតមកលើខ្លួន។

គូស្នេហ៍មួយគូនេះជារឿយៗតែងតែលេងល្បែងផ្ចាញ់ផ្ចាល់គ្នាទៅវិញទៅមក ពោលអស់រយៈពេល ២៤ឆ្នាំមកហើយនេះបើយោងតាមសម្តីរបស់ពួកគេ ប៉ុន្តែលោកស្រី Kelly បាននិយាយថា លោក James "លេងហួសព្រំដែន" ជាមួយនឹងសង្គ្រាមផ្ចាញ់ផ្ចាស់គ្នាកាលពីថ្មីៗនេះរបស់គាត់។

ឪពុកកូនប្រាំរូបនេះបានចែកចាយរូបភាពមួយសន្លឹកនៃសាក់របស់គាត់ ផ្អែកទៅលើរូបថតដែលគាត់បានផ្តិតពេលលោកស្រី Kelly លង់លក់ជាមួយនឹងមាត់ចំហយ៉ាងធំនៅលើយន្តហោះ ទៅកាន់បណ្តាញសង្គម Facebook កាលពីដើមខែនេះ។

គាត់បានសរសេរសារនៅលើរូបភាពនេះថា "អត់ដឹងថានាងមានបញ្ហាអីទេ... អ្នកផ្សេងទៀតហាក់ដូចជាចូលចិត្តវាណាស់"។

រូបភាពនេះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងលើបណ្តាញសង្គម ខណៈដែលមនុស្សមួយចំនួនគិតថាវាពិតជាគួរឱ្យអស់សំណើច។ ទន្ទឹមនឹងនោះមានមនុស្សមួយចំនួនទៀតបានបង្ហាញក្តីអាណិតអាសូរដល់លោកស្រី Kelly ដោយសរសេរថា "ខ្ញុំនឹងសម្លាប់អ្នក" ខណៈដែលអ្នកដទៃទៀតចោទសួរថា "មាននរណាដឹងអត់ថាតើ James នៅរស់អត់ហ្នឹង?"៕

adverise with khmeread