ដាច់ភ្លើង១នាទីនៅកូរ៉េខាងត្បូង បង្អាក់ខ្សែសង្វាក់ផលិតកម្មបន្ទះឈីបនៅក្រុមហ៊ុន Samsung បណ្តាលឱ្យខាតរាប់លាន

ក្រុមហ៊ុន Samsung Electronics មួយផ្នែកបានផ្អាកបណ្តោះអាសន្ននូវផលិតកម្មអេឡិចត្រូនិកមួយចំនួននៅឯរោងចក្រផលិតបន្ទះឈីប Hwaseong របស់ខ្លួននៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីដាច់ភ្លើងប្រហែល ១ នាទីកាលពីថ្ងៃអង្គារទី៣១ធ្នូ។

ខ្សែសង្វាក់ផលិតកម្មបន្ទះឈីប DRAM និង NAND ត្រូវបានបញ្ឈប់ បន្ទាប់ពីដាច់ភ្លើងដោយសារតែបញ្ហាជាមួយខ្សែបញ្ជូនអគ្គិសនីក្នុងតំបន់ និងអគ្គិសនីមកវិញពេញលេញត្រូវគេរំពឹងទុកក្នុងរយៈពេលប្រហែលពីរទៅបីថ្ងៃទៀត។ នេះបើយោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃអង្គារ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីឈានមុខគេរបស់ពិភពលោកកំពុងពិនិត្យមើលខ្សែសង្វាក់ផលិតកម្មសម្រាប់ការចាប់ផ្តើមឡើងវិញ ហើយទំហំនៃការខាតបង់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

ហើយករណីនេះធ្លាប់កើតឡើងម្ដងក្នុងឆ្នាំ ២០១៨ជាលទ្ធផលខាតបង់ជាទឹកប្រាក់ ៥០ ពាន់លានវ៉ុន (៤៤ លានដុល្លារអាមេរិក)៕
 

adverise with khmeread