រូបសាក់លើដងខ្លួនបុរសជាឪពុកម្នាក់នេះកំពុងធ្វើឱ្យគ្រប់គ្នាហូរទឹកភ្នែកនៅលើ Twitter

រូបថតមួយសន្លឹកនេះ ដែលបានធ្វើឱ្យមនុស្សជាច្រើននៅលើបណ្តាញសង្គស្រក់ទឹកភ្នែកខណៈដែលវាមានដំណាលរឿងមួយនៃបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និងកូនស្រីរបស់គាត់ កំពុងបន្តរីករាលដាលយ៉ាងល្បីល្បាញនៅលើអ៊ីនធឺណេត។

រូបថតនេះបានចរាចរពាសពេញអ៊ីនធឺណេតជាមួយនឹងសារមួយបញ្ជាក់ថា បុរសនៅក្នុងរូបថតមួយនេះ បានសាក់រូបដូចគ្នាទៅនឹងគំនូរមួយសន្លឹកដើម្បីជាការចងចាំកូនស្រីរបស់គាត់។ យោងតាមផេកបណ្តាញសង្គមចំនួនពីរ កូនស្រីរបស់បុរសរូបនេះ បានស្លាប់នៅអាយុក្មេងខ្ចីបំផុត ហើយគំនូរមួយសន្លឹកនេះ គឺជារបស់ចុងក្រោយបំផុតដែលនាងបានគូរទុកឱ្យឪពុករបស់ខ្លួនមុននឹងនាងបានស្លាប់។

រូបភាព និងរឿងរ៉ាវទាំងនេះ នាំឱ្យមានការឆ្លើយតបពីអារម្មណ៍ដ៏ក្រៀមក្រំពីមនុស្សជាច្រើននៅលើអ៊ីនធឺណេត។

ការស្លាប់របស់មនុស្សជាទីស្រឡាញ់ គឺជាសោកនាដកម្ម និងជារឿងដ៏គួរឱ្យតក់ស្លុត។ មរណភាពរបស់កូនតូច ដែលមិនបានរំពឹងទុកគឺជាភាពហ្មងសៅដ៏ធំធេងបំផុត។ ការបាត់បង់កូន គឺជាសុបិនអាក្រក់បំផុតរបស់ឪពុកម្តាយមិនថាពួកគេស្ថិតនៅវ័យប៉ុន្មាននោះឡើយ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter កំពុងកោតសរសើរឪពុករូបនេះ ដែលបានរំឮកទៅកូនស្រីរបស់គាត់នៅក្នុងការសាក់រូបភាពដ៏គួរឱ្យរំជួលចិត្តមួយនេះ។

ហើយនេះសបញ្ជាក់ថាវាមិនមែនតែគាត់ម្នាក់នោះទេដែលបានធ្វើវា ដោយការបង្ហោះនេះកំពុងតែលើកទឹកចិត្តដល់អ្នកដទៃឱ្យចេញមុខបង្ហាញស្នាមសាក់ ដែលពួកគេបានធ្វើវាដើម្បីជាក្តីចងចាំទៅដល់មនុស្សជាទីស្រឡាញ់របស់ពួកគេដែលពួកគេបានបាត់បង់៕


 

adverise with khmeread