Justin Bieber ស្លេកស្លាំងស្មានតែញៀនថ្នាំ តាមពិតកើតចៃឆ្កែសោះ

តារាចម្រៀងប៉ុបជនជាតិកាណាដា Justin Bieber បានបង្ហើបឱ្យដឹងថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺចៃឆ្កែ។

តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram ថា "វាគឺជាឆ្នាំដ៏លំបាក" ដោយបន្ថែមទៀតថា គាត់ក៏បានទទួលរងពីការឆ្លងមេរោគរ៉ាំរ៉ៃផងដែរ។

តារារូបនេះបាននិយាយថា គាត់បានដឹងអំពីពាក្យចចាមអារ៉ាមលើបណ្តាញសង្គមថាគាត់មានបញ្ហាគ្រឿងញៀន បន្ទាប់ពីគាត់ត្រូវបានគេចាប់រូបភាពស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាមួយនឹងស្នាមអ៊ុចជាំនៅលើស្បែករបស់គាត់។

ជំងឺចៃឆ្កែគឺជាការបង្ករោគដោយបាក់តេរីដែលបណ្តាលមកពីចៃឆ្កែ។ រោគសញ្ញានេះ ច្រើនតែមានកន្ទួលរមាស់ ឈឺសាច់ដុំ និងអស់កម្លាំង៕


 

adverise with khmeread