ថ្នាំព្យាបាលក្រហាយទ្រូងរបស់ក្រុមហ៊ុនឱសថចំនួន៣ ត្រូវបានប្រកាសប្រមូលមកវិញ ព្រោះផ្ទុកសារធាតុបង្កមហារីក

ថ្នាំព្យាបាលក្រហាយទ្រូងចំនួនបីត្រូវបានគេប្រមូលមកវិញ ដោយសារពួកវាផ្ទុកសារធាតុគីមី NDMA បង្កជំងឺមហារីក។ នេះយោងតាមកាសែត Daily Mail សរសេរថ្ងៃទី ១០ មករា។

ក្រុមហ៊ុនឱសថ Appco Pharma និងក្រុមហ៊ុន Denton Pharma (ដែលលក់ថ្នាំរបស់ខ្លួនក្រោមឈ្មោះដូចគ្នាថា Northwind) បានចេញសេចក្ដីប្រកាសប្រមូលថ្នាំ Zantac របស់ខ្លួនមកវិញដោយស្ម័គ្រចិត្តនៅសប្តាហ៍នេះ ដែលជាថ្នាំសម្រាប់បំបាត់ការក្រហាយទ្រូងដ៏ពេញនិយម។

មន្រ្តីរដ្ឋបាលចំណីអាហារនិងឪសថ (FDA) របស់អាមេរិកក៏បាននិយាយដែរថា ក្រុមហ៊ុន Mylan បានចេញសេចក្ដីប្រកាសប្រមូលមកវិញនូវថ្នាំសម្រាប់បំបាត់ការក្រហាយទ្រូង Nizatidine ដែលជាថ្នាំប្រឆាំងច្រាលអាស៊ីត បន្ទាប់ពីរកឃើញដាននៃសារធាតុបង្កមហារីក៕


 

adverise with khmeread