វីរុសផ្តាសាយអាថ៍កំបាំងឆ្លងសមុទ្រពីចិនទៅដល់ជប៉ុន ខណៈអ្នកវិទ្យាសាស្រ្ដជប៉ុនទាល់តម្រិះអត់ដឹងព្យាបាលយ៉ាងណា

ប្រទេសជប៉ុនបានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃការឆ្លងវីរុសផ្តាសាយថ្មីរបស់ចិន បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់មន្ទីរពេទ្យនៅជុំវិញពិភពលោកឱ្យត្រៀមលក្ខណៈសម្រាប់ជំងឺនេះ។

ក្រសួងសុខាភិបាលប្រទេសជប៉ុននៅថ្ងៃទី១៦ មករានេះបាននិយាយថា បុរសម្នាក់ដែលមានអាយុខ្ទង់ ៣០ ឆ្នាំនៅជិតទីក្រុងតូក្យូបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ។

គេជឿថាបុរស ដែលមានដើមកំណើតនៅអាណាខេត្តកាណាហ្គាវ៉ា ថ្មីៗនេះបានទៅទៅទីក្រុង Wuhan ប្រទេសចិន។

នៅ Wuhan មានការផ្ទុះឡើងនៃជំងឺរលាកសួតម្យ៉ាងដែលគេជឿថាបណ្តាលមកពីឆ្លងវីរុសផ្លូវដង្ហើមអាថ៍កំបាំងថ្មីមួយនេះ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាវីរុសថ្មីនេះអាចរាលដាលនិងព្រមានដល់មន្ទីរពេទ្យទូទាំងពិភពលោកឱ្យប្រុងជើងការខ្ពស់។

អ្នកវិទ្យាសាស្ដ្រទាល់គំនិតជាខ្លាំងចំពោះវីរុសដែលមិនធ្លាប់ឃើញពីមុននេះ។ ការធ្វើតេស្តបានបង្ហាញរហូតមកទល់ពេលនេះថាវាជាប្រភេទផ្តាសាយមួយ។

មាន ៤១ ករណីបានកើតឡើងនៅក្នុងទីក្រុង Wuhan របស់ប្រទេសចិនចាប់តាំងពីខែធ្នូ។ អ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីវីរុសនេះ។

យ៉ាងណាមិញ ករណីដែលបានរកឃើញដំបូងនៅក្រៅប្រទេស គឺក្នុងប្រទេសថៃកាលពីសប្តាហ៍មុន បានធ្វើឱ្យមានការព្រួយបារម្ភថាវីរុសនេះអាចឆ្លងតាមព្រំដែន៕

adverise with khmeread

អ្នកនឹងចូលចិត្ត