បុរសម្នាក់ដេកជាមួយនឹងតុក្កាតាអស់រយៈពេល ១៦ ឆ្នាំ ពេលដឹងការពិតព្រឺក្បាល

ដោយមិនអាចកាត់ចិត្តពីប្រពន្ធបាន បុរសវៀតណាមម្នាក់គាស់កកាយរបស់របរដែលនៅសេសសល់របស់ប្រពន្ធទៅបំពាក់លើតុក្កាតាទំហំប៉ុនមនុស្សមួយ និងដេកជាមួយវាអស់រយៈពេល ១៦ ឆ្នាំ។

នៅពេលរឿងរ៉ាវដ៏ភ្ញាក់ផ្អើលរបស់លោក Le Van បានបែកធ្លាយក្នុងឆ្នាំ ២០០៩ មនុស្សជាច្រើនគិតថា វាគឺជាការបោកបញ្ឆោត។ វាពិបាកនឹងជឿ ត្រង់ថាគ្មាននរណាម្នាក់ទៅជីកផ្នូរប្រពន្ធទៅយកសម្លៀកបំពាក់ត្រឡប់មកផ្ទះវិញ និងដេកជាមួយនឹងសម្លៀកបំពាក់នោះលើគ្រែដែលប្រពន្ធគាត់ធ្លាប់ដេកនោះទេ។ លើសពីនោះ បុរសនោះបានដេកជាមួយនឹងសម្លៀកបំពាក់ប្រពន្ធគាត់អស់រយៈ ១៦ ឆ្នាំទៀត ហើយទោះបីមានការប្រឆាំងពីញាតិសន្ដាននិងអ្នកជិតខាងក៏ដោយ ក៏គាត់មិនមានគម្រោងព្រលែងប្រពន្ធគាត់ទៅចោលគាត់វិញម្តងទៀតនោះឡើយ។

លោក Van និងប្រពន្ធគាត់បានរៀបការនឹងគ្នាក្នុងឆ្នាំ ១៩៧៥។ ពួកគេមិនដែលស្គាល់គ្នាទេ ប៉ុន្ដែឪពុកម្ដាយរបស់ពួកគេជាអ្នករៀបចំឱ្យជួបគ្នាទាំងវ័យក្មេង ហើយបន្ទាប់ពី Van ត្រឡប់មកពីបម្រើទាហានរួច ពួកគេក៏រៀបការនឹងគ្នាតែម្ដង។ ក្រោយពីពួកគេរៀបការនឹងគ្នា អ្នកទាំងពីរក៏មានចិត្តស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាដោយរីករាយ។ ពួកគេមានកូន ៧ នាក់ និងរស់ដោយសុខសានរហូតដល់ឆ្នាំ ២០០៣ ពេល Van ដែលធ្វើការឆ្ងាយពីផ្ទះទទួលដំណឹងរន្ធត់ថាប្រពន្ធគាត់នៅសុខៗក៏ស្លាប់។ គាត់ប្រញាប់ប្រញាល់ទៅផ្ទះ ប៉ុន្ដែគាត់ទៅមិនទាន់និងមិនបានឃើញមុខប្រពន្ធទេ ព្រោះប្រពន្ធគាត់ត្រូវបានបូជាទៅហើយ។

ហើយចាប់តាំងពីនោះមក គាត់បានជីកគាស់កកាយផ្នូរប្រពន្ធដើម្បីយករបស់របរនៅសេសសល់ទៅបំពាក់លើតុក្កាតា និងដេកជាមួយនឹងសម្លៀកបំពាក់អស់រយៈពេល ១៦ ឆ្នាំ ហើយនឹងបន្តទៅថ្ងៃអនាគតទៀត៕

adverise with khmeread